SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

យុវតី ទ្រី វួចឆេង តំណាងឱ្យកម្ពុជា ចូលរួមប្រកួតសរសេរសំបុត្រកម្រិតអន្តរជាតិ ជាមួយនឹងបេក្ខជន១៩២ប្រទេស នៅលើពិភពលោក


យុវតី ទ្រី វួចឆេង តំណាងឱ្យកម្ពុជា ចូលរួមប្រកួតសរសេរសំបុត្រកម្រិតអន្តរជាតិ ជាមួយនឹងបេក្ខជន១៩២ប្រទេស នៅលើពិភពលោក
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-13

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-13

ទូច សូរិយា

A+ A-

ភ្នំពេញ៖ យុវតី ទ្រី វួចឆេង ម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤ ត្រូវបានគណៈកម្មការ ជ្រើសរើសជាតំណាងរបស់កម្ពុជា ចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិ ជាមួយនឹងបេក្ខជនចូលរួមប្រកួតពីបណ្ដាប្រទេសចំនួន១៩២ នៅលើពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១០ ឧសភា។

ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣នេះ រៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពគំនិតច្នៃប្រឌិតរបស់សិស្សានុសិស្សលើការស្រាវជ្រាវ ទេពកោសល្យក្នុងការសរសេរ ការវិភាគលើបញ្ហា ការដោះស្រាយបញ្ហា និងស្វែងរកដំណោះស្រាយព្រមទាំងស្វែងយល់ពីការប្រើប្រាស់សេវាបញ្ញើប្រៃសណីយ៍។

យុវតីជ័យលាភី ទ្រី វួចឆេង ជាសិស្សមកពីសាលាអន្តរជាតិ CIA First ដែលជាប់លេខ១ ក្នុងកម្មវិធីប្រកួតសរសេរសំបុត្រថ្នាក់ជាតិនេះ នឹងតំណាងឱ្យកម្ពុជា ទៅចូលរួមប្រកួតកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union)។ លទ្ធផលនៃការប្រកួតនេះ នឹងត្រូវប្រកាសនៅខែតុលា ឆ្នាំ២០២៤ខាងមុខ។

សម្រាប់ប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤ បានរកឃើញអ្នកឈ្នះពានរង្វាន់ចំនួន១០នាក់ ដែលជ័យលាភីលេខ១ ទទួលបានទៅលើយុវតី ទ្រី វួចឆេង ជាសិស្សមកពីសាលាសាលាអន្តរជាតិ CIA First ទទួលបានមេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូប១ និងថវិកាចំនួន ៣លានរៀល។ សម្រាប់ជ័យលាពីលេខ២ ជាសិស្សមកពីសាលា KCE គឺយុវតី ប្រាក់ឆន សិទ្ធិការ្យ ទទួលបានរង្វាន់ដូចនឹងជ័យលាភីទី១ តែទឹកប្រាក់ចំនួន២លានរៀល ខណៈដែលលេខ៣ ទទួលបានត្រឹម ១លានរៀល ជាមួយនឹងពានរង្វាន់ដូចគ្នាជាមួយនឹងជ័យលាភីលេខ១ និងលេខ២ដែរ គឺបានទៅលើយុវជន អៀម វីនឈីវ ជាសិស្សមកពីសាលាអន្តរជាតិ CIA First ។ ដោយឡែក ជ័យលាភីពីលេខ៤ ដល់លេខ១០ ទទួលបានវិញ្ញាបនបត្រ១ កាបូប១ និងថវិកាចំនួន ៤០ម៉ឺនរៀល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី