2024-12-19
គិត បុប្ផា
2024-12-19
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម HON. Senator Dato Awang Bemee Bin Awang Ali Basah ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី មានបំណងចង់ឱ្យទីក្រុងណាមួយនៃរដ្ឋ Sarawak និង Sabah របស់ម៉ាឡេស៊ី មានកិច្ចសហប្រតិបត្តិការជាមួយទីក្រុង និងខេត្តណាមួយ របស់កម្ពុជា ដើម្បីបង្កើនទំហំសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងអប់រំ។
ក្រៅពីកិច្ចសហការ ឯកឧត្តម HON. Senator Dato Awang Bemee Bin Awang Ali Basah ក៏បានជំរុញវិនិយោគិនម៉ាឡេស៊ី ពិនិត្យលទ្ធភាពបង្កើនការវិនិយោគនៅកម្ពុជា លើវិស័យពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម ថាមពល អប់រំ សុខាភិបាល និងទេសចរណ៍ផងដែរ។ បន្ថែមពីនេះ ឯកឧត្តមប្រធានព្រឹទ្ធសភា បានបង្ហាញពីការគាំទ្រចំពោះវិនិយោគិនម៉ាឡេស៊ី ដែលវិនិយោគលើវិស័យម៉ាស៊ីនកិនស្រូវនៅកម្ពុជា និងការបើកជើងហោះហើរផ្ទាល់ពីរដ្ឋ Sarawak មកកាន់រាជធានីភ្នំពេញ។
ក្នុងកិច្ចពិភាក្សា កាលទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអរគុណចំពោះ ឯកឧត្តមប្រធានព្រឹទ្ធសភា សម្រាប់ការជំរុញវិនិយោគិនម៉ាឡេស៊ីទាំងអស់ ក្នុងការពិនិត្យសិក្សា និងស្វែងរកកាលានុវត្តភាពដើម្បីវិនិយោគនៅកម្ពុជា នាពេលខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី