2024-03-29
គិត បុប្ផា
2024-03-29
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា «វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» គឺជាវិស័យដ៏ចាំបាច់មួយ ដែលបម្រើនិងគាំទ្រគ្រប់វិស័យក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថល ពីព្រោះការងារទាំងអស់មានភាពជាអន្តរវិស័យ និងប្រទាក់ក្រឡាគ្នា។
ក្នុងទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗរបស់ក្រសួងឧស្សាហកម្ម ដែលកំពុងរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ ដូចជា ផែនទីបង្ហាញផ្លូវវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០ និងរបៀបវីរស្រាវជ្រាវជាតិ ២០២៥។ របាយការណ៍ ស្តីពីការរៀបចំផែនទីបង្ហាញផ្លូវការស្រាវជ្រាវ និងនវានុវត្តន៍ ក្នុងប្រទេសកម្ពុជា និងរបាយការណ៍ ស្តីពីការវាយតម្លៃតម្រូវការបច្ចេកវិទ្យា និងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃក្រមសីលធម៌ស្រាវជ្រាវ។
សមិទ្ធផលសំខាន់ៗ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងនេះ ក៏មានផែនទីបង្ហាញផ្លូវបច្ចេកវិទ្យា អប់រំ សុខាភិបាល កសិកម្ម ទេសចរណ៍ ថាមពល ឌីជីថល និងក្របខ័ណ្ឌវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០ ផងដែរ។ ក្រៅពីនោះ ក្រសួងកំពុងរៀបចំសេចក្តីព្រៀងអនុក្រឹត្យស្តីពីការបង្កើតការគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រៀងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D)។ គួរបញ្ជាក់ថា ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងវិស័យនេះ ទាមទារមានការចូលរួមពីក្របខ័ណ្ឌអន្តរក្រសួង-ស្ថាប័ន និងវិស័យឯកជន៕https://www.youtube.com/watch?v=hU_wyffRIpU
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី