2024-04-05
ទូច សូរិយា
2024-04-05
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បានដាក់សៀវភៅ «ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥» ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤។
ការដាក់ចេញនូវ «ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥» ក្នុងគោលបំណង កសាងមូលធនមនុស្សជំនាញឌីជីថលប្រកបដោយសមត្ថភាព ឆ្លើយតបនឹងតម្រូវការការងារ គាំទ្រដល់ដំណើរបរិវត្តកម្មឌីជីថលរបស់រដ្ឋាភិបាល ធុរកិច្ច និងប្រជាពលរដ្ឋ សំដៅដល់ការលើកកម្ពស់វិស័យឌីជីថល និងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។
ផែនទីបង្ហាញផ្លូវនេះ ជាសមាសភាពនៅក្នុងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីផលនៅកម្ពុជា ដោយបានដាក់ចេញនៅយុទ្ធសាស្ត្រ និងសកម្មភាពអទិភាព ដើម្បីអនុវត្តក្នុងរយៈពេល១២ឆ្នាំ ដែលស្របតាមដំណើរនៃការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ដោយផ្តោតលើ ការពង្រឹងមូលដ្ឋានគ្រឹះ, ការបង្កើតមូលធនមនុស្សជំនាញឌីជីថល និងការលើកកម្ពស់សមត្ថភាពស្រាវជ្រាវនិងនវានុវត្តន៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី