2024-01-27
គិត បុប្ផា
2024-01-27
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម ដែលបានចុះសិក្សាវាយតម្លៃជាមួយប្រជាកសិករខេត្តកំពង់ចាម ឱ្យដឹងថា ការប្រើពូជសុទ្ធទទួលបានទិន្នផលកើន ១៥ភាគរយ កាត់បន្ថយការប្រើពូជបានប្រមាណ ៣០ភាគរយ ហើយងាយស្រួលលក់ និងទទួលបានតម្លៃខ្ពស់។
តាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានមានប្រសាសន៍ថា កាលពីឆ្នាំ២០២៣ មន្រ្តីកសិកម្មឃុំបានគាំទ្រកសិករចំនួន ២២២គ្រួសារ ឱ្យចូលរួមប្រើពូជសុទ្ធផ្ការំដួល។ តាមរយៈការចុះសិក្សាវាយតម្លៃរបស់ឯកឧត្តមបណ្ឌិតជាមួយកសិករ ក៏បានជួបប្រជុំជាមួយមន្ត្រីកសិកម្មឃុំ នៅខេត្តកំពង់ចាម ដើម្បីវាយតម្លៃលើការកសាងប្រព័ន្ធពូជសុទ្ធផ្ការំដួលនោះ។ ឯកឧត្តមបណ្ឌិត បានលើកឡើងបន្ថែមថា ចំនួនកសិករដែលប្រើពូជសុទ្ធទាំង ១០ឃុំ នៅខេត្តកំពង់ចាម អាចកើនដល់ឡើង ១ពាន់គ្រួសារ នៅរដូវខាងមុខ។
រដ្ឋលេខាធិការក្រសួងកសិកម្ម រូបនេះ បានបន្តថា តាមរយៈលទ្ធផល និងបទពិសោធនៅស្រុកជើងព្រៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជំរុញឱ្យមានការប្រើពូជសុទ្ធឱ្យបានទូលំទូលាយទូទាំងប្រទេស តាមរយៈមន្រ្តីកសិកម្មឃុំ ដែលទើបរើសចំនួន២៥០រូប និងជ្រើសរើសបន្ថែមចំនួន ៨០០នាក់ទៀត នៅក្នុងឆ្នាំ២០២៤នេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី