SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ការប្រើប្រាស់រថយន្តអគ្គិសនី នៅកម្ពុជា កើនឡើងជាង ៦០០% គិតត្រឹមឆ្នាំ២០២៤


ការប្រើប្រាស់រថយន្តអគ្គិសនី នៅកម្ពុជា កើនឡើងជាង ៦០០% គិតត្រឹមឆ្នាំ២០២៤
A+ A-

ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃទី១៧ មករានេះ ថា រថយន្តអគ្គិសនី (EV) ចុះបញ្ជីសរុបមានចំនួន ២,២៥៣គ្រឿង ក្នុងឆ្នាំ២០២៤។ លោកបានបញ្ជាក់ថា ចំនួននេះបានកើនរហូតដល់ទៅ៦២០% ធៀបនឹងឆ្នាំ២០២៣ ដែលចំនួនត្រឹម ៣១៣គ្រឿង ខណៈដែលចំនួននៃប្រើប្រាស់ត្រីចក្រយាន និងទោចក្រយានប្រភេទអគ្គិសនី ក៏កើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។

«ប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នាការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រេងឥន្ធនៈចំហេះ ដែលជានិន្នាការចាស់»។ នេះជាការកត់សម្គាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងសាធារណការ រូបនេះ ដោយលោក ផន រឹម បន្ថែមថា ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច, មានផាសុកភាព, កម្រិតបំពុលក្នុងបរិយាកាសទាបបំផុត។ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិតនៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀតផង។

ទន្ទឹមនឹងនិន្នាការកើនឡើង រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខខណ្ឌអំណោយផលផ្សេងៗទៀតកាន់តែប្រសើរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599