2024-06-07
ទូច សូរិយា
2024-06-07
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូល ២១៩,៩១លានដុល្លារ ពីការនាំចេញអង្ករចំនួន ៣០២ ៥៩២តោន ក្នុងរយៈពេល ៥ខែ ក្នុងឆ្នាំ២០២៤។ តាមការចុះផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី០៥ មិថុនា បានបញ្ជាក់ថា ការនាំចេញអង្ករជាង ៣០០ពាន់តោន គឺទៅកាន់គោលដៅចំនួន៦៣ តាមរយៈ ៤៩ក្រុមហ៊ុន។
អង្ករដែលកម្ពុជាទទួលបានចំណូលជិត ២២០លានដុល្លារនេះ គឺនាំចេញទៅប្រទេសមួយចំនួន ដូចជា៖ ប្រទេសក្នុងទ្វីបអឺរ៉ុប កម្ពុជាបាននាំចេញអង្ករចំនួន ១៣៦ ៥២៨តោន គិតជាទឹកប្រាក់ ១០៤,៤០លានដុល្លារ, ប្រទេសសមាជិកអាស៊ាន មានចំនួន ៦៥ ៤១២តោន មានទឹកប្រាក់ ៤៦,៣៤លានដុល្លារ, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត មានចំនួន ៧៣ ៣២០តោន មានទំហំទឹកប្រាក់ ៤៦,២០លានដុល្លារ និងទៅកាន់ប្រទេសផ្សេងៗទៀត នៅអាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ២៧ ៣៣០តោន គិតជាទឹកប្រាក់ចំនួន ២២,៩៦លានដុល្លារ។
ប្រភេទអង្ករដែលកម្ពុជានាំចេញរយៈពេល ៥ខែនៃឆ្នាំ២០២៤ នេះ រួមមាន៖ អង្ករសែនក្រអូបមានចំនួន ៧១,១៣%, ប្រភេទអង្ករសគ្រាប់វែង ២៤,៧៥%, អង្ករចំហ៊ុយ ២,៤៣%, អង្ករសរីរាង្គចំនួន ១,៤៣% និងអង្ករផ្សេងៗទៀតចំនួន ០,២៦%។ តាមការចុះផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា កម្ពុជា ក៏បាននាំចេញស្រូវនៅកាន់ប្រទេសជិតខាងមានចំនួន ២ ៤៧៣ ២១២តោន គិតជាទឹកប្រាក់មានចំនួន ៧១០,២៣លានដុល្លារ ដែលក្នុងនោះ ស្រូវដែលនាំចេញចំនួន ៧២% បានឆ្លងកាត់ការស្នើសុំបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី