2024-10-20
គិត បុប្ផា
2024-10-20
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មូលហេតុដែលកម្ពុជាចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) គឺក្នុងទិសដៅបង្កើនសមត្ថភាព និងពង្រឹងផ្ទៃក្នុងទាំងពលរដ្ឋ វិស័យឯកជន និងវិស័យរដ្ឋផងដែរ ដើម្បីឱ្យផលិតផលរបស់កម្ពុជា មានស្តង់ដារ ដែលនាំចេញទៅអន្តរជាតិ រួមទាំងមានគុណភាពប្រកួតប្រជែងទៀតផង។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនកម្ពុជា បិទទ្វាពង្រឹងឧស្សាហកម្មឱ្យខ្លាំងសិនចាំបើកទ្វារទៅកាន់ទីផ្សារសកល ប្រៀបដូចជាហាត់ក្បាច់គុណក្នុងផ្ទះហើយមិនចេញទៅប្រកួតខាងក្រៅអញ្ចឹង ដូច្នេះហើយការចូល WTO នេះ គឺមានលំហូរនាំចូល និងនាំចេញពាណិជ្ជកម្ម ដែលធ្វើឱ្យកម្ពុជាកាន់តែមានបទពិសោធក្នុងការប្រកួតប្រជែង»។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា រយៈពេល២០ឆ្នាំ កម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើនពីការចូលជាសមាជិក WTO មានដូចជាការទូត សេដ្ឋកិច្ច សមាហរណកម្មជាមួយយន្តការពហុភាគីតំបន់ ការវិនិយោគ ពាណិជ្ជកម្ម និងបច្ចេកវិទ្យាជាដើម។
សូមអញ្ជើញទស្សនាវីដេអូខ្លីពីប្រសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងពិធី «អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការ WTO កាលពីថ្ងៃទី១៤ ខែតុលា ២០២៤ អំពីមូលហេតុដែលកម្ពុជាចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដូចតទៅ៖ https://www.youtube.com/watch?v=S1KyeB3-_dM
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី