SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងឧស្សាហកម្ម ពិភាក្សាជាមួយអង្គការ WIPO ជំរុញកិច្ចសហការលើការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា


ក្រសួងឧស្សាហកម្ម ពិភាក្សាជាមួយអង្គការ WIPO ជំរុញកិច្ចសហការលើការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជួបពិភាក្សាជាមួយតំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដឹកនាំដោយលោក Ken Natsume ដើម្បីជំរុញកិច្ចសហការលើការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាលើការលើកកម្ពស់សេវាចុះបញ្ជីកម្មសិទ្ធិបញ្ញាតាមប្រព័ន្ធអេឡិចត្រូនិក (E-Filing) និងការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិបញ្ញា (IPAS) ដើម្បីសម្រួលដល់ការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។

ក្នុងជំនួបកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីច្បាប់ស្តីពីតក្កកម្ម និងគំនូរឧស្សាហកម្ម និងបច្ចុប្បន្នកម្មដើម្បីឱ្យត្រូវនឹងនិន្នាការសកលលោក, ការកសាងសមត្ថភាពក្នុងការអនុវត្តសន្ធិសញ្ញា, ជំនួយបច្ចេកទេសលើការរៀបចំច្បាប់ និងគោលការណ៍ណែនាំស្តីពីតក្កកម្ម និងគំនូរឧស្សាហកម្ម។

ទន្ទឹមនឹងនេះ ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរចំពោះការគាំទ្ររបស់ WIPO ដែលបាននាំមកនូវសមិទ្ធផលសំខាន់ៗសម្រាប់កម្ពុជា ដូចជា៖ ការចូលជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិនានា ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធឌីជីថលថ្មីៗជាបន្តបន្ទាប់ និងការដាក់ឱ្យដំណើរការសេវាចុះបញ្ជីកម្មសិទ្ធិបញ្ញាតាមប្រព័ន្ធអេឡិចត្រូនិកជាដើម៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599