SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អ្នកជំនាញសន្តិសុខបច្ចេកវិទ្យា ប្រាប់ពីមធ្យោបាយដែល Hacker ឆបោក និងព្យាយាមលួចគណនី Telegram


អ្នកជំនាញសន្តិសុខបច្ចេកវិទ្យា ប្រាប់ពីមធ្យោបាយដែល Hacker ឆបោក និងព្យាយាមលួចគណនី Telegram
A+ A-

ភ្នំពេញ៖ លោក ង៉ែត ម៉ូសេ អ្នកជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យា (Cyber Security) ប្រាប់ឱ្យប្រុងប្រយ័ត្នពីករណីមានជនអនាមិក (Hacker) ផ្ញើសារតាមបណ្តាញសង្គមតេឡេក្រាម (Telegram) ថា គណនីតេឡេក្រាម របស់យើងបានធ្វើខុសទៅនឹងលក្ខខណ្ឌការប្រើប្រាស់គណនី ដែលតម្រូវឲ្យម្ចាស់គណនី ចុចលើតំណភ្ជាប់ ដើម្បីបំពេញព័ត៌មានក្នុងរយៈពេល១២ម៉ោង បើមិនដូច្នេះទេ គណនីនោះនឹងត្រូវបិទដោយស្វ័យប្រវត្តិ។

លោក ង៉ែត ម៉ូសេ បានផុសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា ករណីនេះជាសារក្លែងបន្លំនោះទេ ពោលគឺក្រុមហ៊ុន តេឡេក្រាម មិនដែលផ្ញើសារមកដូច្នេះនោះទេ។ អ្នកជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យា រូបនេះគូសបញ្ជាក់ថា ប្រសិនបើម្ចាស់គណនីតេឡេក្រាមបានទទួលសារនេះ សូមកុំធ្វើតាមសេចក្តីណែនាំនោះឱ្យសោះ ដើម្បីចៀសវាងនូវហានិភ័យកើតឡើង។

លោក ម៉ូសេ បានឱ្យដឹងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ទៀតថា វិធីសាស្ត្រនេះ ស្រដៀងទៅនឹងការព្យាយាមលួចគណនីអ្នកគ្រប់គ្រងហ្វេសប៊ុកផេក កាលពីកន្លងទៅដែរ គ្រាន់តែលើកនេះ ជនឆបោក ចង់ព្យាយាមលួចយកគណនី តេឡេក្រាម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី