SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី និងសម្តេចតេជោ បញ្ជាក់ពីសមត្ថភាពនិងគុណតម្លៃរបស់ឯកឧត្តមបណ្ឌិត គុណ ញឹម ដែលត្រូវបន្តដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដល់ឆ្នាំ២០២៨


សម្តេចធិបតី និងសម្តេចតេជោ បញ្ជាក់ពីសមត្ថភាពនិងគុណតម្លៃរបស់ឯកឧត្តមបណ្ឌិត គុណ ញឹម ដែលត្រូវបន្តដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដល់ឆ្នាំ២០២៨
A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អាចបន្តបេសកកម្មបំពេញការងាររហូតដល់ឆ្នាំ២០២៨ ទៅតាមសំណើររបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះជាការឆ្លើយតបរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់កាសែត The Cambodia Daily ដែលប្រឌិតរឿងឯកឧត្តម គុណ ញឹម សូកប៉ាន់ដើម្បីបានពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរសារតាមបណ្តាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី០២ ឧសភា នេះ ទៅកាន់ការចោទប្រកាន់របស់កាសែត The Cambodia Daily ដូច្នេះថា៖«វាជាអំពើថោកទាបម្ដងហើយម្ដងទៀត ដែលវិទ្យុបរទេសនិយាយភាសាខ្មែរ The Cambodia Daily មួយនេះ បានប្រឌិតរឿងមិនពិត ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងគ្រួសារ»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងនាមជានាយករដ្ឋមន្ត្រីនីតិកាលទី៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់គោលការណ៍ឯកភាពឱ្យឯកឧត្តម គុណ ញឹម អាចពន្យារការចូលនិវត្តន៍រហូតទៅដល់ឆ្នាំ២០២៨ តាមសំណើរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២មកម្ល៉េះ។ ការថ្លែងបញ្ជាក់តាមទំព័រហ្វេសប៊ុករបស់សម្តេចធិបតី បែបនេះ ដោយសម្តេចបានភ្ជាប់ជាមួយនឹងលិខិតស្នើសុំរបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ ដើម្បីអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅបន្តដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ដំណាច់ឆ្នាំ២០២៨។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ សម្តេចមានសិទ្ធិគ្រប់គ្រាន់ក្នុងការជ្រើសរើស និងស្នើសុំតែងតាំងផ្លាស់ប្ដូរអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគ្រប់ពេលវេលា។ ប៉ុន្តែ ដោយផ្អែកលើគុណសម្បត្តិរបស់ឯកឧត្តម គុណ ញឹម ដែលជាមន្ត្រីដែលមានបទពិសោធ មានឆន្ទៈនិងមានការខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ សម្តេចនឹងបន្តគោលការណ៍អនុញ្ញាតជូនឯកឧត្តម គុណ ញឹម ក្នុងការពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ ២០២៨ បើគ្មានការចាំបាច់ណាមួយក្នុងការកែសម្រួល។

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅកាសែតនិយាយភាសាខ្មែរ The Cambodia Daily ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ដូច្នេះថា៖«ឈប់ប្រឌិតរឿងមិនពិតដែលមានចេតនាថោកទាបក្នុងការបំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំនិងក្រុមគ្រួសារ។ ជាពិសេសការយកឈ្មោះមន្ត្រីរបស់រាជរដ្ឋាភិបាល ដើម្បីជាខែលបិទបាំងនូវអំពើបោកប្រាស់ និងអសីលធម៌របស់ខ្លួន»។

សម្តេចក៏បានព្រមានទៅមន្ត្រី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រូបណាដែលពិតជាបានលើករឿងចុះការចុះផ្សាយរបស់ The Cambodia Daily ហើយចង់ឱ្យឯកឧត្តមបណ្ឌិត គុណ ញឹម ចូលនិវត្តន៍ឆ្នាំ២០២៥ ដោយហេតុផលណាមួយនោះ សូមកុំដេកស្រម៉ៃ។ ប្រសិនបើមានករណីនេះ សម្តេចធីបតី អះអាងថា នឹងក្លាយជាមូលដ្ឋានសម្រាប់សម្តេចនៅក្នុងការពិចារណាជ្រើសរើសបេក្ខជន ដើម្បីតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅក្នុងពេលខាងមុខផងដែរ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារទាក់ទងនឹងរឿងនេះផងដែរ ដោយសម្តេចតេជោ សរសេរយ៉ាងដូច្នេះថា៖«បើចេះឱ្យគេកោត បើឆោតឱ្យគេអាណិត។ ហេតុតែប្រឆាំងគ្រប់រឿងបានថ្មីៗនេះកាសែតប្រឆាំង ដែលអះអាងថា មានមន្ត្រីគយនិយាយថាលោកគុណ ញឹម យកលុយមកសូកប្រពន្ធ ហ៊ុន ម៉ាណែត ដើម្បីបានពន្យារអាយុចូលនិវត្តន៍ដល់ឆ្នាំ២០២៨»។

សម្តេចតេជោ បានឆ្លើយតបទៅកាសែតប្រឆាំងក្រៅស្រុកមួយនេះថា៖«មុនដំបូងខ្ញុំសម្រេចឱ្យចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥ តែក្រោយមកតាមសំណើរឯកឧត្តមអូន ព័ន្ធមុនីរត្ឋ័ និងពិនិត្យលើភាពចាំបាច់នៃកំណែទម្រង់គយ និងគុណសម្បត្តិរបស់សាមីខ្លួន ខ្ញុំបានសម្រេចឱ្យឯកឧត្តម គុណ ញឹម ចូលនិវត្តន៍នៅឆ្នាំ២០២៨»។ សម្តេចតេជោ ហ៊ុន បានបន្ថែមទៀតថា សម្តេចក៏បានសម្រេចឱ្យអគ្គនាយករងពីររូបទៀតបានចូលនិវត្តន៍នៅឆ្នាំ២០២៨ផងដែរ ដើម្បីក្លាយជាក្រុមដឹកនាំបន្តកំណែទម្រង់គយ ប្រកបដោយជោគជ័យ។

«សូមមើលឯកសារជូនភ្ជាប់ជាមួយ ដើម្បីមើលឱ្យឈប់ល្ងង់។ សូមពាក់វ៉ែនតាមើលផង ប្រសិនភ្នែកមិនល្អជៀសវាងមើលច្រឡំថ្ងៃខែឆ្នាំ។ ចំណែកវីដេអូជាដំណាក់ទីមួយដែលខ្ញុំលើកឡើងខាងលើ ដែលមិនអាចយកមកជំនួសឯកសារនេះបានឡើយ។ ហេតុអ្វីបានពួកអ្នកមកវាយប្រហារប្រពន្ធហ៊ុន ម៉ាណែតដែលជាកូនប្រសារខ្ញុំទៅវិញឬមកពីល្ងង់?៕» សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ទៅកាសែត The Cambodia Daily ដែលប្រឌិតរឿងឯកឧត្តម គុណ ញឹម សូកប៉ាន់ដើម្បីបានពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨ យ៉ាងដូច្នេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី