2024-11-08
គន ម៉េងហុង
2024-11-08
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឱ្យក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) បង្កើនការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសការវិនិយោគថ្មីៗក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងគ្រាបំពេញទស្សនកិច្ចនៅទីស្នាក់កណ្តាលនៃក្រុមហ៊ុន YIG ដែលដឹកនាំដោយ ឯកឧត្តម ហួត ហាក់ លោក Liu Minglin ប្រធានក្រុមហ៊ុន YIG បានបញ្ជាក់ថា ក្រុមហ៊ុន YIG ជាក្រុមហ៊ុនដ៏ធំបំផុតក្នុងខេត្តយូណាន និងឈានមុខមួយក្នុងប្រទេសចិន ព្រមទាំងមានទុនវិនិយោគរាប់ពាន់លានដុល្លារក្នុងការបណ្តាក់ទុកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។ លើសពីនេះ លោក Liu Minglin នឹងចាត់ក្រុមការងារជំនាញរបស់ក្រុមហ៊ុន ឱ្យចុះទៅសិក្សាផ្ទាល់លើសក្តានុពលកម្ពុជា ក្នុងពេលដ៏ឆាប់ខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្វាគមន៍រាល់ការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា និងបានស្នើឱ្យប្រធានក្រុមហ៊ុនលោក Liu Minglin រៀបចំគម្រោងវិនិយោគខាងលើនេះឱ្យបានរួចរាល់ និងបញ្ជូនមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងសម្រេច។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យប្រធានក្រុមហ៊ុន YIG ពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជនកម្ពុជា និងកៀរគរអ្នកវិនិយោគមកបណ្តាក់ទុនលើការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យបានច្រើនផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី