SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនចំនួន៣ ចង់វិនិយោគលើវិស័យ«សេដ្ឋកិច្ចឌីជីថល» និង«ថាមពលកកើតឡើងវិញ» នៅកម្ពុជា


ក្រុមហ៊ុនចំនួន៣ ចង់វិនិយោគលើវិស័យ«សេដ្ឋកិច្ចឌីជីថល» និង«ថាមពលកកើតឡើងវិញ» នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-27

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-27

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Management Venture Asia (Cambodia) , ក្រុមហ៊ុន Toyo Ventures Holdings Berhad និងក្រុមហ៊ុន China Energy Engineering Investment Cooperation (CEEIC) មានបំណងវិនិយោគលើវិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យថាមពល ពិសេសថាមពលកកើតឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូនៃក្រុមហ៊ុនចំនួន៣ ដែលដឹកនាំដោយលោក Wang Honggang អគ្គនាយករងក្រុមហ៊ុន CEEIC ធ្វើឡើងដើម្បីឈ្វេងយល់អំពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអំពីទីតាំងវិនិយោគ បរិយាកាសគាំទ្រវិនិយោគិនរបស់រដ្ឋាភិបាល ដែលមានសុខសន្តិភាព ស្ថិរភាពអតិផរណា ស្ថិរភាពអត្រាប្តូរប្រាក់ ទីផ្សារកម្ពុជា និងការតភ្ជាប់ទីផ្សារទៅតំបន់ និងពិភពលោក។ ក្នុងនោះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីភាពបើកចំហរនៃច្បាប់វិនិយោគដែលវិនិយោគិនបរទេសមានសិទ្ធជាម្ចាស់កម្មសិទ្ធ ១០០% នៃជំនួញរបស់ខ្លួននៅកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងគម្រោងផែនការនានាដែលបាននិងកំពុងសាង់សង់ពេញផ្ទៃប្រទេស ជាជម្រើសដែលក្រុមហ៊ុនគួរជ្រើសរើសកម្ពុជាជាទីតាំងវិនិយោគ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី