SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

វិទ្យាស្ថានរបស់ក្រសួងសាធារណការ សហការនឹងក្រុមហ៊ុន N-Genius ពង្រីកកិច្ចការស្រាវជ្រាវ និងបណ្តុះបណ្តាល


វិទ្យាស្ថានរបស់ក្រសួងសាធារណការ សហការនឹងក្រុមហ៊ុន N-Genius ពង្រីកកិច្ចការស្រាវជ្រាវ និងបណ្តុះបណ្តាល
A+ A-

ភ្នំពេញ៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន N-Genius ចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ពង្រីកបន្ថែមលើកិច្ចសហប្រតិបត្តិការលើការពិសោធ ស្រាវជ្រាវ និងការបណ្តុះបណ្តាលលើការពង្រឹងគុណភាពដី ដែលជាធាតុផ្សំដ៏ចម្បងក្នុងវិស័យសាធារណការ ដើម្បីឧត្តមប្រយោជន៍ដល់គ្នាទៅវិញទៅមក។ នេះយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនេះ គឺដើម្បីពង្រីកកិច្ចសហការជាមួយគ្នាបន្ដទៀត ដែលរួមមាន ការពិសោធ និងស្រាវជ្រាវ, ការធ្វើបាឋកថាចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗក្នុងវិស័យសាធារណការ ជូនដល់និស្សិត និងការផ្ដល់ឱកាសដល់និស្សិតវិទ្យាស្ថានធ្វើទស្សនកិច្ចសិក្សា កម្មសិក្សាបន្តនៅទីតាំងក្រុមហ៊ុន និងការដ្ឋានផ្ទាល់ផងដែរ។

ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី១០ កុម្ភៈ នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដមនាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសហការីក្រុមហ៊ុន N-Genius៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី