2025-07-24
គន ម៉េងហុង
2025-07-24
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម Peob Min Ryu អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយវិនិយោគឆ្លងកាត់ព្រំដែន នៃក្រសួងពាណិជ្ជកម្មឧស្សាហកម្ម និងថាមពលរបស់ប្រទេសកូរ៉េ (MOTIE) បានចុះអនុស្សរណៈយោគយល់គ្នា(MOU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍផែនការមេដឹកជញ្ជូនស្អាត និងជំរុញគំនិតផ្ដួចផ្ដើមលើវិស័យដឹកជញ្ជូនបៃតង។
ពិធីចុះ MOU នេះធ្វើឡើងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្នុងវេទិកាស្តីពីការពង្រីកទំនាក់ទំនងសម្រាប់អព្យាក្រឹត្យកាបូន ២០២៥ នៅកម្ពុជា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម នឹម សុធា អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ព្រមទាំងមានការចូលរួមពីសំណាក់វិស័យឯកជនដែលពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន និងថាមពលស្អាតផងដែរ។
វេទិកានេះត្រូវបានប្រារព្ធឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនស្អាត និងជាវេទិកា ពង្រីកទំនាក់ទំនងរវាងវិស័យរដ្ឋ និងឯកជនលើការជំរុញការអភិវឌ្ឍ ដើម្បីធានាលើការកាត់បន្ថយឧស្ម័នកាបូនដែលបញ្ចេញទៅក្នុងបរិស្ថាន។ វេទិកានេះ ក៏មានការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល(MOTIE) ដោយមានកិច្ចសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី