2025-03-05
ឃី ភារៈ
2025-03-05
ឃី ភារៈ
ភ្នំពេញ៖ នៅឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងសម្រេចបានកំណើន ៦,២% ក្នុងនោះអតិផរណាត្រូវបានព្យាករថា មានកម្រិតសមស្រប ២,៦% ។ ក្នុងឆ្នាំ២០២៥នេះ សកម្មភាពសេដ្ឋកិច្ចនឹងបន្តគាំទ្រជាចម្បង ដោយកំណើននៃការនាំចេញផលិតផលក្នុងវិស័យកម្មន្តសាលកាត់ដេរ និងការកើនឡើង នៃផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ស្របពេលដែលវិស័យទេសចរណ៍ និងកសិកម្មបន្តមានវឌ្ឍនភាពល្អ ស្របពេលវិស័យសំណង់ និងអចលនទ្រព្យមានភាពទន់ខ្សោយក៏ដោយ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា កម្ពុជា នឹងអាចប្រឈមនឹងហានិភ័យមួយចំនួន ដែលភាគច្រើនជាហានិភ័យក្រៅប្រទេស រួមមាន៖ ភាពមិនប្រាកដប្រជានៃគោលនយោបាយគាំពារនិយមរបស់សហរដ្ឋអាម៉េរិក, កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចតំបន់និងពិភពលោក, ភាពមិនច្បាស់លាស់នៃស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ, ការថយចុះនៃកំណើនសេដ្ឋកិច្ចចិន និងការប្រែប្រួលអាកាសធាតុជាដើម។
លើសពីនេះ ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ក៏អាចធ្វើឱ្យកម្ពុជាប្រឈមនឹងការបាត់បង់ ភាពអនុគ្រោះមួយចំនួនសម្រាប់ការនាំចេញ និងប្រភពហិរញ្ញប្បទានពីបរទេស ដែលអាចដាក់សម្ពាធលើល្បឿនកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី