SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន Bridgemount Ltd. មានបំណងសហការនៅកម្ពុជា លើវិស័យសុខាភិបាល


ក្រុមហ៊ុន Bridgemount Ltd. មានបំណងសហការនៅកម្ពុជា លើវិស័យសុខាភិបាល
A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Bridgemount Ltd. ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់វិស្វកម្ម បានចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេស បានបង្ហាញបំណងបង្កើតសហប្រតិបត្តិការនៅកម្ពុជា លើវិស័យសុខាភិបាល។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Kalyan Ghosh នាយកគ្រប់គ្រង នៃក្រុមហ៊ុន Bridgemount Ltd. ក៏បានលើកឡើងថា ក្រុមហ៊ុន មានបំណងស្វែងយល់អំពីឱកាសវិនិយោគ និងការផ្ដល់ហិរញ្ញប្បទានលើគម្រោងនានានៅកម្ពុជាផងដែរ។ ជាមួយគ្នានេះ លោក Kalyan Ghosh បានបញ្ជាក់អំពីការអភិវឌ្ឍឥតឈប់ឈររបស់កម្ពុជានាពេលកន្លងមក ដែលក្នុងនោះវិស័យសុខាភិបាល គឺជាវិស័យមួយដែលមានវឌ្ឍនភាពយ៉ាងឆាប់រហ័សផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានស្វាគមន៍ចំពោះក្រុមហ៊ុន ដែលមានបំណង់ចូលរួមក្នុងវិស័យសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានបញ្ជាក់ថា ក្រុមការងារជំនាញនៃក្រសួងសុខាភិបាល បានត្រៀមលក្ខណៈជាស្រេចទទួលជួបពិភាក្សាលម្អិតអំពីសំណើររបស់គម្រោងក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជាស្របតាមផែនការយុទ្ធសាស្រ្ដបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី