2025-03-02
ឃី ភារៈ
2025-03-02
ឃី ភារៈ
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន រៀបចំកម្មពិធីកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាពចំនួន ១០៧មុខ ដែលមានទម្ងន់ប្រមាណ ៥០៧តោន ស្ថិតក្នុងភូមិព្រៃតាព្រិច ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ក្នុងគោលបំណងដុតកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាព ប្រកបដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់បរិស្ថាន។
ក្នុងចំណោមទំនិញដែល អគ្គនាយកដ្ឋានគយ ដុតកម្ទេចចោលនេះ រួមមាន៖ ទំនិញល្មើសកម្មសិទ្ធិបញ្ញា ទម្ងន់ ២ ៣១៥គីឡូក្រាម ដែលត្រូវបានក្រុមហ៊ុនទទួលសិទ្ធិនាំចូលផ្តាច់មុខ បញ្ជាក់ថា រំលោភសិទ្ធិនាំចូលរបស់ខ្លួន និងជាទំនិញក្លែងក្លាយ ដែលត្រូវបានកម្ទេចចោល។ ជាមួយគ្នានេះ ក៏មានទំនិញល្មើសច្បាប់ចំនួន ៤៨មុខ មានទម្ងន់ ១៥១តោន រួមមានក្រដាសវេចខ្ចប់បារី កន្ទុយស្នោបារី និងបារីចម្រុះម៉ាកដែលពុំមានបិទតែមប្រិ៍ ពុំមានសារព្រមានសុខភាព និងពុំមានឯកសារនាំចូល និងប្រភពច្បាស់លាស់។
ចំពោះ ទំនិញខូចគុណភាពចំនួន ៣៣មុខ មានទម្ងន់ ៩៣តោនទៀត ជាប្រភេទគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលត្រូវបានបង្ក្រាប និងភាគច្រើនជាទំនិញដែលត្រូវបានរក្សាទុកក្នុងសន្និធិគយបណ្តោះអាសន្នហួសរយៈពេលសំុចត ដែលបានក្លាយជាទំនិញខូចគុណភាព។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី