SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សភាពាណិជ្ជកម្ម នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ជំរុញការតភ្ជាប់អាស៊ាន


សភាពាណិជ្ជកម្ម នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ជំរុញការតភ្ជាប់អាស៊ាន
A+ A-

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា សហការជាមួយ សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្មនៅកម្ពុជា និងអាស៊ាន រៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយរបស់ សភាពាណិជ្ជកម្មកម្ពុជា។

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចធិបតីនាយករដ្ឋមន្ត្រីធិបតី ហ៊ុន ម៉ាណែត ដោយមានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំនុចស្នូល ព្រមទាំងលើកយកប្រធានបទសំខាន់ៗមកជជែកពិភាក្សា រួមមាន៖ ការកសាងអនាគតអាស៊ាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់តំបន់, ការជំរុញវិបុលភាពតាមរយៈពាណិជ្ជកម្ម និងការវិនិយោគ និងមូលធនមនុស្ស៖ គន្លឹះឆ្ពោះទៅកាន់ការអភិវឌ្ឍពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលធុរកិច្ច ក៏មានរៀចំជាជំនួបពិភាក្សារវាងធុរជន និងតំណាងស្ថាប័នរដ្ឋាភិបាល ជំនួបតាមវិស័យ និងជំនួបពាណិជ្ជកម្មរវាងក្រុមហ៊ុន និងក្រុមហ៊ុនផងដែរ។ ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា បានអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ចូលរួមនិងផ្សព្វផ្សាយព័ត៌មានអំពីកិច្ចប្រជុំតាមកាលបរិច្ឆេទខាងលើ។

ដើម្បីចុះឈ្មោះចូលរួមយកព័ត៌មានក្នុងកម្មវិធីខាងលើ អាចចូលទៅកាន់តំណភ្ជាប់ https://forms.gle/oSpPrRhWTiSauPVK7 ឬទំនាក់ទំនងតាមលេខទូរសព្ទ ០១២-៥១៦៧៥៦ ឬអ៊ីម៉ែល [email protected] ឬទំនាក់ទំនងប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ សភាពាណិជ្ជកម្មកម្ពុជា តាមរយៈទូរសព្ទលេខ ០៧៧- ៣១៧៧១១ ឬអ៊ីម៉ែល [email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី