2024-10-31
ទូច សូរិយា
2024-10-31
ទូច សូរិយា
ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា ទទួលបានការបើកគណនីថ្មីពីសាធារណជនជាង ២០០០គណនី ក្នុងរយៈពេល ៣ថ្ងៃ នៅក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First STOCK» ឆ្នាំ២០២៤ ជាលើកទី៧។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ផ្សារមូលបត្រកម្ពុជា នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
ផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា ទោះបីជាទំហំសាច់ប្រាក់ហូរចូលផ្សារមូលបត្រក្នុងឆ្នាំ២០២៤ មានទំហំតិចជាងឆ្នាំ២០២៣ ក៏ដោយ តែចំណាប់អារម្មណ៍របស់វិនិយោគិន និងចំនួនវិនិយោគិនថ្មីមានការកើនឡើងច្រើនជាងឆ្នាំ ២០២៣ ដែលក្នុងឆ្នាំ ២០២៤នេះ ផ្សារមូលបត្រកម្ពុជារំពឹងថា គណនីជួញដូរនឹងកើនឡើងជាង ១៥០០០គណនី។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា មានប្រសាសន៍ថា ការវិនិយោគទៅលើភាគហ៊ុន គឺជាជម្រើសមួយដ៍ល្អប្រសើរសម្រាប់អ្នកដែលទើបចាប់ផ្តើមរៀនវិនិយោគដំបូង ដោយចាប់ផ្តើមពីដើមទុនតិច ប៉ុន្តែទទួលបាននូវអត្ថប្រយោជន៍ច្រើន និងអាចពង្រីកនូវសំណុំវិនិយោគ ដើម្បីបង្កើតចំណូលអកម្មរបស់ខ្លួនបន្ថែមទៀត តាមរយៈទីផ្សារមូលបត្រនេះ។ ជាមួយគ្នានេះ ឯកឧត្តម ហុង សុហួរ បានអំពាវនាវឱ្យសាធារណជន ចូលរួមសាកល្បងវិនិយោគលើភាគហ៊ុនផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ហុង សុហួរ បានលើកឡើងថា ទីផ្សាររបស់កម្ពុជា នឹងវិវឌ្ឍទ្វេរឡើងពីមួយឆ្នាំទៅមួយឆ្នាំប្រកបដោយចីរភាព ដោយសារកំណើនវិនិយោគិនឥតឈប់ឈរ ទំនុកចិត្តមកលើទីផ្សារ ក៏ដូចជាការដឹងពន្លឺភាព និងភាពរីកចម្រើនទៅលើការបង្កើតផលិតផលវិនិយោគផ្សេងៗ និងការបង្កើតយន្តការនានាដើម្បីសម្រាលដល់វិនិយោគិន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី