2025-05-04
ទូច សូរិយា
2025-05-04
ទូច សូរិយា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុហុងកុង ពិភាក្សាកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងការប្តូរប្រាក់ និងទុនបម្រុងអន្តរជាតិ, ការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់រាយ និងការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់តម្លៃធំ។ ការពិភាក្សានេះ ធ្វើឡើងរវាងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងតំណាងអាជ្ញាធររូបិយវត្ថុហុងកុង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ភាគីទាំងពីរ បានជំរុញឱ្យមានការពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់រវាងធនាគារជាតិនៃកម្ពុជានិងអាជ្ញាធររូបិយវត្ថុហុងកុង ក្នុងគោលបំណងផ្តល់នូវយន្តការសមស្របឱ្យក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរ ពិភាក្សាលើការងារពាក់ព័ន្ធការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងការគ្រប់គ្រងទុនបម្រុងអន្តរជាតិ។
ការរៀបចំឱ្យមានការចុះអនុស្សរណៈយោគយល់នេះ ក៏បានផ្តល់នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ កាន់តែមានភាពជិតស្និទ្ធ និងរឹងមាំថែមទៀត។ បន្ថែមពីនេះ កម្ពុជា-ហុងកុង ក៏បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ជាពិសេសរូបិយប័ណ្ណឌីជីថលអឺរ៉ូ ម៉ូដែលនៃការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងការៀបចំឱ្យមានកិច្ចសហការផ្លូវការផងដែរ៕
នាំមកជូនដោយ