SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារជាតិកម្ពុជា ស្នើដល់គ្រឹះស្ថានហិរញ្ញវត្ថុធំៗឥណ្ឌា ស្វែងយល់ពីទីផ្សារវិនិយោគនៅកម្ពុជា


ធនាគារជាតិកម្ពុជា ស្នើដល់គ្រឹះស្ថានហិរញ្ញវត្ថុធំៗឥណ្ឌា ស្វែងយល់ពីទីផ្សារវិនិយោគនៅកម្ពុជា
ធនាគារ-ហិរញ្ញវត្ថុ

2025-02-26

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-02-26

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ស្នើឱ្យឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសឥណ្ឌា ជួយផ្សព្វផ្សាយនិងលើកទឹកចិត្តដល់វិនិយោគិនឥណ្ឌា ជាពិសេសគ្រឹះស្ថានហិរញ្ញវត្ថុធំៗឱ្យមកសិក្សាស្វែងយល់ពីទីផ្សារវិនិយោគនៅកម្ពុជា។ នេះជាការស្នើសុំរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបនេះ ឯកឧត្តម Vanlalvawna Bawitlung បានលើកឡើងថា ការវិនិយោគនៅកម្ពុជា គឺជាឱកាសមួយដែលវិនិយោគិនឥណ្ឌាមិនត្រូវមើលរំលង ពិសេសក្នុងវិស័យធនាគារដែលមានការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តម Vanlalvawna Bawitlung ក៏បានសរសើរនូវប្រព័ន្ធទូទាត់កម្ពុជាដែលមានភាពទំនើបប្រកបដោយបច្ចេកវិទ្យាខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការតភា្ជប់ការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ ដែលនឹងចូលរួមចំណែកក្នុងការជំរុញវិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចនៃប្រទេសទាំងពីរបន្ថែមទៀត។

លើសពីនេះ លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងពីទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឥណ្ឌា ព្រមទាំងបានចែករំលែកទស្សនាទានអំពីវឌ្ឍនភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា រួមទាំងការសហការរៀបចំគម្រោងទូទាត់ឆ្លងដែនរវាងកម្ពុជានិងឥណ្ឌា ដែលនឹងសម្រួលដល់ការទូទាត់ភ្លាមៗរវាងទេសចរខ្មែរនៅប្រទេសឥណ្ឌា ក៏ដូចជាទេសចរឥណ្ឌាមកទស្សនានៅកម្ពុជាផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599