SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តឱ្យក្រុមហ៊ុន Panasonic ផ្សារភ្ជាប់ជាមួយ SMEs ក្នុងស្រុកលើខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន


ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តឱ្យក្រុមហ៊ុន Panasonic ផ្សារភ្ជាប់ជាមួយ SMEs ក្នុងស្រុកលើខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Panasonic Cambodia ផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យម (SMEs)ក្នុងស្រុកទៅលើខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន និងជំរុញឱ្យចូលរួមលើគម្រោងស្រាវជ្រាវ និងនវានុវត្តន៍ ក្នុងនោះកម្ពុជាបានត្រៀមខ្លួនគាំទ្រផែនការទាក់ទាញការវិនិយោគជប៉ុនមកកម្ពុជាបន្ថែមទៀតផងដែរ។

ក្នុងជំនួបពិភាក្សាអំពីការរួមចំណែក និងផែនការអនាគតរបស់ក្រុមហ៊ុននៅកម្ពុជា ជាមួយឯកឧត្តម ហែម វណ្ណឌី លោក Hisakazu Maeda នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Panasonic Cambodia បានលើកឡើងពីបំណងរបស់ក្រុមហ៊ុនក្នុងការបង្កើតរោងចក្រ Panasonic នៅក្នុងកម្ពុជា ដោយលោកក៏បានបញ្ជាក់ថាបច្ចុប្បន្ន ក្រុមហ៊ុន Panasonic មានរោងចក្រចំនួន ១៥នៅក្នុងប្រទេសថៃនិង ៤នៅវៀតណាម។ លោក Maeda ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ពិសេសក្នុងការលើកកម្ពស់ការអប់រំ STEM នៅកម្ពុជាផងដែរ។

នាជំនួបកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ចាប់ពីពេលនេះដល់ឆ្នាំ២០២៩ ដែលកម្ពុជានឹងចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច តម្រូវការឧបករណ៍អេឡិចត្រូនិកនឹងកើនឡើង។ ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាតំបន់សេដ្ឋកិច្ចពិសេស សម្រាប់បោះទីតាំងរោងចក្រនាពេលអនាគត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី