2024-12-30
ទូច សូរិយា
2024-12-30
ទូច សូរិយា
ភ្នំពេញ៖ រាជរដ្ឋាភិបាល ព្យាករថា ចំណូលសរុបថវិការដ្ឋឆ្នាំ២០២៥ ត្រូវបានគ្រោងចំនួន ៣១៥៩៨ពាន់លានរៀល ឬស្មើនឹងជិត ៨ពាន់លានដុល្លារ ដែលស្មើនឹង ១៥,១១%នៃផលិតផលសរុបក្នុងស្រុក(ផ.ស.ស.) ឬថយចំនួន ៣,៨% បើធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤ ក្នុងនោះ ចំណូលចរន្តថវិការដ្ឋ ត្រូវបានគ្រោងស្មើនឹង ១៤,៥៣%នៃផ.ស.ស.។
តាមសេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៥ ត្រូវបានគ្រោងចំនួន ២៩០៤៦ប៊ីលានរៀល ស្មើនឹង ១៣,៨៩%នៃផ.ស.ស. និងចំណូលចរន្តថវិកាថ្នាក់ជាតិ ត្រូវសម្រេចឱ្យបានចំនួន ២៧ ៨៦៩ប៊ីលានរៀល ត្រូវជា ១៣,៣២%នៃផ.ស.ស. ក្នុងនោះចំណូលសារពើពន្ធ ត្រូវសម្រេចឱ្យបានចំនួន ២៤ ១៩៩ប៊ីលានរៀល ត្រូវជា ១១,៥៧% នៃផ.ស.ស.។
ចំពោះ ចំណូលពន្ធ និងអាករគយ ត្រូវបានគ្រោងចំនួន ១០ ១៤៦ប៊ីលានរៀល ត្រូវជា ៤,៨៥% នៃផ.ស.ស., ចំណូលពន្ធដារ ត្រូវបានគ្រោងចំនួន ១៤ ០៥៤ប៊ីលានរៀល ត្រូវជា៦,៧២% នៃផ.ស.ស.។ ទន្ទឹមនេះ រាជរដ្ឋាភិបាល មិនបានដាក់ចេញនូវប្រភេទពន្ធថ្មី ឬបង្កើនអត្រាពន្ធនោះទេ។ ចំពោះ ចំណូលមិនមែនសារពើពន្ធ ត្រូវបានគ្រោងចំនួន ៣ ៦៧០ប៊ីលានរៀល ត្រូវជា១,៧៥% នៃផ.ស.ស., ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធផ្សេងទៀតថ្នាក់ជាតិ ត្រូវបានគ្រោងចំនួន ៣ ៣៨៤ប៊ីលានរៀល កើនចំនួន២១,៤% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី