2025-09-05
គិត បុប្ផា
2025-09-05
គិត បុប្ផា
ភ្នំពេញ៖ លោក Ritesh Kumar Singh នាយកប្រតិបត្តិតែងតាំងថ្មីរបស់ក្រុមហ៊ុនស្មាត អាស្សាតា (Smart Axiata) ស្នើសុំការបន្តគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិសេសកិច្ចសម្រួលវិនិយោគបន្ថែមទៀតលើប្រតិបត្តិការក្រុមហ៊ុននៅកម្ពុជា។
ពាក់ព័ន្ធនឹងការបោះទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា របស់ក្រុមហ៊ុន Smart Axiata ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ណែនាំឱ្យក្រុមហ៊ុន សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការចូលរួមប្រើប្រាស់នូវសក្តានុពលសេវាដែលខ្លួនមាន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យបានកាន់តែល្អប្រសើរឡើងមួយកម្រិតថែមទៀត។ លើសពីនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានណែនាំឱ្យក្រុមហ៊ុនសហការជាមួយក្រុមការងារបច្ចេកវិទ្យាឌីជីថលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើការធ្វើឌីជីថលូបនីកម្មក្នុងការផ្តល់សេវាសាធារណៈរបស់ស្ថាប័នឱ្យបានកាន់តែប្រសើរបន្ថែមផងដែរ។
ក្រុមហ៊ុន Smart Axiata បានបណ្តាក់ទុនវិនិយោគនៅកម្ពុជា តាំងពីឆ្នាំ២០០៨ ដោយបច្ចុប្បន្នបានបង្កើតការងារដល់ប្រជាពលរដ្ឋជិត ៥ម៉ឺនកន្លែង ទូទាំងប្រទេស បម្រើដល់អតិថិជនជាង ៨លាននាក់ ក្រោយទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ស្របតាមការកំណត់ក្នុងច្បាប់ស្តីពីវិនិយោគ នៃកម្ពុជា និងបទដ្ឋានគតិយុត្តជាធរមាន។ ភាពរីកចម្រើនរបស់ក្រុមហ៊ុននេះ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ តាមរយៈការចូលរួមបង់ចំណូលថវិកាជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី