SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហួត ហាក់ ស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines ពង្រីកការហោះហើរត្រង់មកខេត្តសៀមរាប និងខេត្តព្រះសីហនុ


ឯកឧត្តម ហួត ហាក់ ស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines ពង្រីកការហោះហើរត្រង់មកខេត្តសៀមរាប និងខេត្តព្រះសីហនុ
សង្គមជាតិ-សេដ្ឋកិច្ច

2025-06-10

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-06-10

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines ពិនិត្យលទ្ធភាពពង្រីកបន្ថែមទៀតនូវការហោះហើរត្រង់មកខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់ប្រជាជន និងវិនិយោគិនកូរ៉េ ព្រមទាំងអន្តរជាតិ ធ្វើដំណើរមកកម្ពុជា។

ក្នុងកិច្ចពិភាក្សា ជាមួយ លោក Park Jongman អគ្គនាយករងប្រតិបត្តិ និងជាប្រធានផ្នែកកិច្ចការអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airline ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន លើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងអ្នកទេសចរតាមផ្លូវអាកាសរវាងកម្ពុជា និងកូរ៉េ ប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់រហូតមក។ បើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ជំនួបពិភាក្សាពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ របស់ភាគីទាំងពីរនេះដែរ គឺបានធ្វើឡើងនៅពន្លារបស់ក្រសួងទេសចរណ៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី