SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC៖ ទំហំវិនិយោគចិននៅកម្ពុជាចាប់ឆ្នាំ១៩៩០ ដល់ដើមឆ្នាំ២០២៥ មានទឹកប្រាក់ប្រមាណ ៣៦ពាន់លានដុល្លារ


CDC៖ ទំហំវិនិយោគចិននៅកម្ពុជាចាប់ឆ្នាំ១៩៩០ ដល់ដើមឆ្នាំ២០២៥ មានទឹកប្រាក់ប្រមាណ ៣៦ពាន់លានដុល្លារ
ពាណិជ្ជកម្ម

2025-04-12

ទូច សូរិយា

ពាណិជ្ជកម្ម

2025-04-12

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហឿន សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា កិច្ចសហការទ្វេភាគីកម្ពុជា-ចិន បានជំរុញដល់ការរីកចម្រើនយ៉ាងខ្លាំលើការវិនិយោគឯកជន ក្នុងនោះទុនវិនិយោគរបស់ចិននៅកម្ពុជា ចាប់ពីឆ្នាំ១៩៩០ មកទល់ដើមឆ្នាំ២០២៥ មានទំហំប្រមាណ ៣៦ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។

ក្នុងវេទិកាពិសេសស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» ឯកឧត្តម ហឿន សំនៀង បានបន្តថា រយ:ពេល ៥ឆ្នាំ ចាប់តាំងពីឆ្នាំ ២០២១-២០២៥នេះ ប្រភពទុនវិនិយោគចិនបានឈរនៅលំដាប់លេខ១ ឬ ២ សម្រាប់ការវិនិយោគឯកជននៅកម្ពុជា ខណៈដែលឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែកប្រមាណ ៣ ៤២៣ ៧៨១ ២៧៤ លានដុល្លារ ស្មើនឹង ៤៩.៨២% នៃទុនវិនិយោគសរុបនៅកម្ពុជា។

គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីលើកិច្ចការអភិវឌ្ឍ ក៏បានផ្តល់ផលប្រយោជន៍ដល់កម្ពុជាចាប់ពីឆ្នាំ១៩៩០ ដល់ដើមឆ្នាំ២០២៥ ចិនបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការមកកម្ពុជាសរុបប្រមាណជិត ៦ពាន់ លានដុល្លារ សម្រាប់ការអភិវឌ្ឍលើវិស័យសំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពលនិងអគ្គិសនី អប់រំ សុខាភិបាល កសិកម្ម និងប្រព័ន្ធធារាសាស្ត្រជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី