SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តនិស្សិតជ័យលាភី នៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្ម ចូលរួមអភិវឌ្ឍក្នុងវិស័យកសិកម្មដើម្បីផ្សារភ្ជាប់នឹងសេដ្ឋកិច្ច


ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តនិស្សិតជ័យលាភី នៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្ម ចូលរួមអភិវឌ្ឍក្នុងវិស័យកសិកម្មដើម្បីផ្សារភ្ជាប់នឹងសេដ្ឋកិច្ច
A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ លើកទឹកចិត្តដល់និស្សិត ជ័យលាភី នៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មចំនួន៣ សរុបចំនួន ១ ៤៨៧នាក់ ដែលនឹងទទួលសញ្ញាបត្រចំនួន ៥កម្រិតផ្សេងៗគ្នា ត្រូវចូលរួមអភិវឌ្ឍ វិស័យកសិកម្មផ្សារភ្ជាប់នឹងសេដ្ឋកិច្ច ដែលជាបរិបទថ្មីសំដៅប្រើប្រាស់ចំណេះជំនាញជួយដល់ប្រជាកសិករធានាបាននូវសន្តិសុខស្បៀង ទទួលបានប្រាក់ចំនេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មចំនួន៣ រួមមានសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ថ្លែងនូវរបាយការណ៍ជូនអង្គពិធីពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យកសិកម្ម ការដាក់ចេញនូវគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ឌិត ទីណា គូសបញ្ជាក់ថា សមិទ្ធផលជាច្រើនដែលក្រសួង និងគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបីសម្រេចបាននាពេលកន្លងមក ក្នុងការរួមចំណែកកសាងធនធានមនុស្សក្នុងវិស័យកសិកម្ម ពិតជាមិនអាចកាច់ផ្តាច់ចេញបានពីការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ទាំងក្នុងអាណត្តិកន្លងទៅ ក្រោមការដឹកនាំរបស់ សម្តេចតេជោ និងក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់ សម្តេចធិបតី។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍន៍នានា សម្រាប់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធនាពលកន្លងមកផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី