SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារពិភពលោក នឹងជួយលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស


ធនាគារពិភពលោក នឹងជួយលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស
ធនាគារ-ហិរញ្ញវត្ថុ

2025-02-16

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-02-16

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នឹងជួយលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេសនានាដល់ធនាគារជាតិនៃកម្ពុជា។ នេះបើតាមការលើកឡើងរបស់ លោកស្រី Lalita M. Moorty នាយកធនាគារពិភពលោក កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី Lalita M. Moorty បញ្ជាក់ថា បេសកកម្មរបស់ធនាគារពិភពលោក គឺវឌ្ឍនភាពនៃវិស័យហិរញ្ញវត្ថុក្នុងតំបន់ និងចង់ស្វែងយល់បន្ថែមពីស្ថានភាពទូទៅនៃប្រព័ន្ធធនាគារនៅកម្ពុជា។ លោកជំទាវបណ្ឌិត ជា សិរី លើកឡើងពីការរួមចំណែករបស់ធនាគារពិភពលោក ក្នុងការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ហើយធនាគារជាតិ ក៏នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍នានា ស្របតាមតម្រូវការនិងបរិបទរបស់កម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី បានគូសបញ្ជាក់អំពីតួនាទីរបស់ក្រុមហ៊ុនក្រេឌីតប៊ុយរ៉ូកម្ពុជា ក្នុងការជួយលើកកម្ពស់ប្រសិទ្ធភាពនៃការវិភាគឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាចំណែកមួយនៃវិធានការពារនិងរក្សាស្ថិរភាពហិរញ្ញវត្ថុ។ លោកជំទាវបណ្ឌិត ជា សិរី ក៏បានលើកឡើងពីសារសំខាន់នៃកិច្ចសហការរបស់ធនាគារជាតិជាមួយក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានាផងដែរ។

ធនាគារជាតិ ក៏បានដាក់ចេញនូវគោលនយោបាយជាច្រើន ដូចជាគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្ន និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថល ពិសេសប្រព័ន្ធទូទាត់បាគង ដែលមិនត្រឹមតែត្រូវបានប្រើប្រាស់ជាប្រព័ន្ធទូទាត់ប៉ុណ្ណោះទេ ថែមទាំងប្រើប្រាស់ជាសូចនាករនៃលំហូរសាច់ប្រាក់របស់សហគ្រាសធុនតូច និងមធ្យម សម្រាប់ការវាយតម្លៃផ្នែកឥណទានផងដែរ ដែលជាជំហានថ្មីមួយសម្រាប់វិស័យធនាគារនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី