2025-04-27
ឃី ភារៈ
2025-04-27
ឃី ភារៈ
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) សង្ឃឹមថា គណៈប្រតិភូនៃការិយាល័យទីប្រឹក្សានៃក្រុមប្រឹក្សារដ្ឋដែលជាស្ថាប័នបណ្តុំគំនិតរបស់រដ្ឋាភិបាលចិន នឹងជួយពាំនាំព័ត៌មានវិជ្ជមានរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃCDC។
ក្នុងជំនួបជាមួយឯកឧត្តម សួន សុផល លោក Wang Weimin អនុប្រធានការិយាល័យទីប្រឹក្សានៃក្រុមប្រឹក្សារដ្ឋចិន បានអរគុណដល់ក្រុមការងារគណៈកម្មាធិការវិនិយោគកម្ពុជា ដែលបានទទួលជួបពិភាក្សាការងារនាឱកាសដំណើរទស្សនកិច្ចការងារលើកដំបូងមកកាន់កម្ពុជា។ លោក Wang Weimin ក៏បានពេញចិត្តអំពីវឌ្ឍនភាពចុងក្រោយនៃបរិស្ថានធុរកិច្ចនៅកម្ពុជា និងមានជំនឿចិត្តថាសហគ្រាសចិនក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់-ផ្លូវ នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួននៅតាមបណ្តោយរបៀងអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាបន្ថែមទៀត។
នាជំនួបពិភាក្សាលើការលើកកម្ពស់ និងការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគកម្ពុជា នោះ ឯកឧត្តម សួន សុផល បានបញ្ជាក់ថា គម្រោងវិនិយោគផ្ទាល់របស់ចិននៅកម្ពុជា តែងតែឈរនៅលំដាប់លេខរៀងកំពូលជានិច្ចក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ ដោយបានវិនិយោគលើវិស័យជាច្រើន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី