2025-11-12
ទូច សូរិយា
2025-11-12
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តសហគ្រិនស្ត្រីឱ្យចាប់ផ្តើមពីការផ្លាស់ប្តូរតូចៗ ដូចជាពិនិត្យតាមដានការប្រើប្រាស់ថាមពលរបស់រោងចក្រ-សហគ្រាស កាត់បន្ថយសំណល់ និងប្រើប្រាស់វត្ថុធាតុដើមដែលមាននិរន្តរភាព ពិសេសពីប្រភពនិងធនធានកសិផលក្នុងស្រុក។
ក្នុងទិវាសហគ្រិនស្ត្រីកម្ពុជាឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ ទស្សនៈវិស័យទៅជាបេសកកម្ម៖ សហគ្រិនស្រ្តីជំរុញឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ការវិវត្តឆ្ពោះទៅផលិតកម្មកាន់តែបៃតង ខ្សែច្រវាក់ផ្គត់ផ្គង់កាន់តែមានតម្លាភាព និងក្រមសីលធម៌អាជីវកម្ម មិនមែនគ្រាន់តែជានិន្នាការប៉ុណ្ណោះទេ ប៉ុន្តែកំពុងក្លាយជាស្តង់ដារថ្មីសម្រាប់ពាណិជ្ជកម្មសកល។
រដ្ឋមន្ត្រីឧស្សាហកម្ម បានបញ្ជាក់បន្ថែមថា ការផ្លាស់ប្តូរទៅរកផលិតកម្មបៃតងក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែ ដែលវត្ថុធាតុដើមមានមេត្រីភាពបរិស្ថាន ថាមពលស្អាត បច្ចេកវិទ្យាបៃតង ឬវិញ្ញាបនបត្របៃតង អាចធ្វើឱ្យថ្លៃដើមផលិតកម្មកើនឡើងចំពោះមុខ ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលមានដើមទុនតិច។
បើយោងតាមទិន្នន័យអង្កេតសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ប្រមាណ ៧០% នៃអង្គភាពសេដ្ឋកិច្ចរបស់កម្ពុជា គ្រប់គ្រងដោយស្ត្រី ឬមានស្ត្រីជាម្ចាស់ ប៉ុន្តែអង្គភាពសេដ្ឋកិច្ចដែលដឹកនាំដោយស្ត្រីទាំងនោះ ភាគច្រើន ប្រតិបត្តិការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយរឹតត្បិតលទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ ជំនួយអភិវឌ្ឍអាជីវកម្ម និងការលើកទឹកចិត្តនានាពីរាជរដ្ឋាភិបាល៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី