SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តប្រតិភូយុវជនកម្មវិធី SSEAYP ឱ្យប្រកាន់យកឥរិយាបថរួសរាយ រាក់ទាក់ ក្នុងនាមជាទូតសុច្ឆន្ទៈរបស់កម្ពុជា


ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តប្រតិភូយុវជនកម្មវិធី SSEAYP ឱ្យប្រកាន់យកឥរិយាបថរួសរាយ រាក់ទាក់ ក្នុងនាមជាទូតសុច្ឆន្ទៈរបស់កម្ពុជា
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបសំណេះសំណាលជាមួយប្រតិភូយុវជន នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៨ នៅទីស្តីការក្រសួង នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

កម្មវិធី SSEAYP ជាកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងអប់រំប្រចាំឆ្នាំ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤។ កម្មវិធីឆ្នាំ២០២៤ នេះ មានរយៈពេល៣៨ថ្ងៃ ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នា២០២៤ ដោយប្រតិភូយុវជនទាំងអស់នឹងធ្វើដំណើរតាមនាវាឆ្លងកាត់ប្រទេសជប៉ុន ឥណ្ឌូនេស៊ី និងវៀតណាម។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ សម្របសម្រួលការផ្លាស់ប្តូរវប្បធម៌ និងបង្កើនការយោគយល់គ្នាទៅវិញទៅមក ក្នុងចំណោមយុវជននៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងយុវជនជប៉ុន។

នៅក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីអាណត្តិកិច្ចសំខាន់ៗរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងតួនាទីរបស់ក្រសួងក្នុងការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់ការចាកចេញពីក្រុមប្រទេសក្រីក្របំផុត (LDC) ក្នុងឆ្នាំ២០២៩ផងដែរ។

ឯកឧត្តម ហែម វណ្ឌី បានអបអរសាទរប្រតិភូយុវជនទាំង១៥រូប និងប្រធានប្រតិភូ ដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងពីក្នុងចំណោមបេក្ខជនជាង៥០០នាក់ ព្រមទាំងបានសង្កត់ធ្ងន់លើសារសំខាន់នៃការតំណាងកម្ពុជាដោយឥរិយាបថស្វាគមន៍រាក់ទាក់។ ឯកឧត្តមបានរំលឹកប្រតិភូយុវជនថា៖«កម្មវិធីនេះមិនមែនជាដំណើរកម្សាន្តទេ តែជាបេសកកម្មតំណាងជាតិ ដូច្នេះប្អូនៗត្រូវបង្ហាញគុណតម្លៃនៃជាតិសាសន៍របស់យើង»។

ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកចំណុចមួយចំនួន នៃភាពអ្នកដឹកនាំដែលប្រតិភូយុវជនគួរប្រកាន់យក ដូចជាការដាក់ខ្លួននិងមិនក្រអឺតក្រទម ការគោរពគ្នាទៅវិញទៅមក កាយវិការដែលបង្ហាញបដិសណ្ឋារកិច្ច និងមោទនភាពនៃវប្បធម៌ខ្មែរ។ ឯកឧត្តមបានបន្ថែមថា៖«សូមប្អូនៗបើកចិត្តគំនិត រៀនសូត្រពីប្រតិភូយុវជន និងអ្នកពាក់ព័ន្ធផ្សេងទៀត ហើយត្រូវស្រឡាញ់ប្រទេសជាតិរបស់យើង»។

កម្មវិធី SSEAYP ឆ្នាំ២០២៤នេះ នឹងមានការចូលរួមពីប្រតិភូយុវជនជប៉ុនចំនួន២៣រូប ខណៈដែលបណ្តាប្រទេសអាស៊ាននីមួយៗនឹងបញ្ជូនប្រតិភូយុវជនចំនួន១៦រូប។ ដោយឡែក ប្រទេសទីម័រខាងកើតនឹងត្រូវបានអនុញ្ញាតឱ្យចូលរួមជាប្រទេសសង្កេតការណ៍ជាលើកដំបូង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី