SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋាភិបាល នឹងបន្តគាំទ្រនិងបង្កើនថវិកាទ្រទ្រង់ប្រតិបត្តិការវិស័យសុខាភិបាល នៅឆ្នាំ២០២៥


រដ្ឋាភិបាល នឹងបន្តគាំទ្រនិងបង្កើនថវិកាទ្រទ្រង់ប្រតិបត្តិការវិស័យសុខាភិបាល នៅឆ្នាំ២០២៥
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-31

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-31

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ រដ្ឋាភិបាល នឹងបន្តគាំទ្រ និងបង្កើនថវិកា សម្រាប់ទ្រទ្រង់ប្រតិបត្តិការមន្ទីរពេទ្យបង្អែក មណ្ឌល សុខភាព និងប៉ុស្តិ៍សុខភាពទូទាំងប្រទេស ដើម្បីបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រីកការទទួលបានសេវាថែទាំ សុខភាព ឆ្ពោះទៅរកការគ្រប់ដណ្តប់សុខភាពជាសកល ពិសេសសម្រាប់ប្រជាជនក្រីក្រ។

រាជរដ្ឋាភិបាល នឹងផ្ទេរថវិកាទៅដល់អ្នកអនុវត្តផ្ទាល់ សម្រាប់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល និងពង្រឹងការអនុវត្ត វិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤-២០២៧ ដែលក្នុងនោះរដ្ឋ នឹងបង្កើនថវិកាពី ៥៥០លានរៀលទៅ ៦១០លានរៀលដល់មន្ទីរពេទ្យបង្អែក កម្រិត៣ ទូទាំងប្រទេស ដែលសរុបមាន២២មន្ទីរពេទ្យ។ ចំណែក មន្ទីរពេទ្យបង្អែក កម្រិត២ ទូទាំងប្រទេសវិញ ដែលសរុបមាន៣៨មន្ទីរពេទ្យ នឹងត្រូវបង្កើនថវិកាពី ៥០០លានរៀល ទៅ៥៧០លានរៀល និងពី ៤៥០លានរៀល ទៅ៥៣០លានរៀល ដល់មន្ទីរពេទ្យបង្អែក កម្រិត១ សរុបមាន៦៧មន្ទីរពេទ្យ។

ចំណែកថវិកាពី៣៥លានរៀល ទៅ៤៥លានរៀល នឹងត្រូវគាំទ្រដល់មណ្ឌលសុខភាព ដែលគ្របដណ្តប់ប្រជាជនច្រើនជាង១ម៉ឺននាក់ សរុបមាន ៩១៤មណ្ឌលសុខភាព និងថវិកាពីចំនួន១៩លានរៀល ទៅ២៩លានរៀល ដល់មណ្ឌលសុខភាព គ្របដណ្តប់ប្រជាជនតិចជាង១ម៉ឺននាក់ ដែលសរុបមាន៤១៦មណ្ឌលសុខភាព។ រីឯថវិកាពីចំនួន ៨លានរៀល ទៅ១០លានរៀល រដ្ឋនឹងគាំទ្រដល់ប៉ុស្តិ៍សុខភាពសរុបមាន១១៩ ប៉ុស្តិ៍សុខភាព។

រាជរដ្ឋាភិបាល ក៏នឹងបន្តផ្តល់ថវិកាគាំទ្រដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដើម្បីធានាបានថា មន្ទីរពេទ្យនេះ នៅតែអាចរក្សាបាននូវស្តង់ដាគុណភាព និងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដដែល, ការបង្កើនថវិកាគាំទ្រដល់កម្មវិធីមូលនិធិសមធម៌សុខាភិបាល ដើម្បីផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ ប្រជាពលរដ្ឋងាយរងហានិភ័យ និងកម្មករនិយោជិតក្រៅប្រព័ន្ធ ដែលមិនស្ថិតក្រោមបេឡាជាតិសន្តិសុខសង្គម នៅទូទាំងប្រទេស (ប.ស.ស.)។

លើសពីនេះ រដ្ឋនឹងបន្តពង្រឹង និងពង្រីកការគ្របដណ្តប់ជាសកលសម្រាប់ការឧបត្ថម្ភមាតុភាព ទាំងក្នុង ពេលមានផ្ទៃពោះពេលសម្រាល និងទាំងក្រោយពេលសម្រាលដល់កម្មករ និយោជិក មន្ត្រីរាជការ មន្ត្រីកម្មសិក្សា មន្ត្រីជាប់កិច្ចសន្យា និងស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ មួយវិញទៀត នឹងមានការបន្តគាំទ្រដល់ការថែទាំសុខភាពមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងអ្នកនៅក្នុងបន្ទុក និងនិវត្តជន ព្រមទាំងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងនិវត្តជន។ លើសពីនេះ រដ្ឋនឹងបន្តបង្កើនថវិកាសម្រាប់ការផ្គត់ផ្គង់ឱសថ វ៉ាក់សាំង ប្រតិករ និងបរិក្ខាពេទ្យដល់មន្ទីរពេទ្យ រួមទាំងការបង្កើនការឧបត្ថម្ភធនកាន់តែច្រើនដល់មន្ទីរពេទ្យនៅថ្នាក់ជាតិ វិទ្យាស្ថាន និងមន្ទីរពិសោធន៍ ដើម្បីពង្រីក និងពង្រឹងការផ្តល់សេវាសុខាភិបាល និងការត្រៀមប្រយុទ្ធប្រឆាំងទប់ទល់នឹងវិបត្តិនៃជំងឺឆ្លងសកល ជាយថាហេតុ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី