2025-02-10
ឃី ភារៈ
2025-02-10
ឃី ភារៈ
ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានស្នើដល់ប្រទេសរុស្ស៊ីឱ្យពិនិត្យលទ្ធភាពនៅក្នុងការភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជន ពិសេសពង្រីកវិស័យទេសចរណ៍។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋសភានៃកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងជំនួបជាមួយសម្ដេចធិបតី ឃួន សុដារី ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូត នៃរុស្ស៊ីប្រចាំកម្ពុជា បានលើកឡើងថា សម្រាប់ឆ្នាំ២០២៥នេះ គណៈកម្មការចម្រុះលើការងារពាណិជ្ជកម្មរបស់រុស្ស៉ី គ្រោងជួបប្រជុំជាមួយកម្ពុជានៅក្នុងឆ្នាំនេះ ដើម្បីលើកកម្ពស់ទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី ក្នុងនេះរុស្ស៊ី នឹងផ្តល់អាហារូបករណ៍ ៥៥កន្លែងដល់និស្សិតកម្ពុជា ដើម្បីបានទៅសិក្សានៅប្រទេសរុស្ស៊ីផងដែរ។
បន្ថែមលើនេះ សម្ដេចធិបតី ឃួន សុដារី ក៏បានស្នើឱ្យប្រទេសរុស្សី ជួយផ្តល់ការបណ្តុះបណ្តាល ឬផ្តល់អាហារូបករណ៍ដល់មន្រ្តីអគ្គលេខាធិការដ្ឋាននៃរដ្ឋសភា ក្នុងការកសាងធនធានមនុស្ស និងចូលរួមលើកកម្ពស់ស្ថាប័នរដ្ឋសភា ក្លាយជាសភាឌីជីថលផងដែរ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានសភាឌូម៉ា រុស្ស៊ី ដែលគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង ពិសេសការដែលអាចឈានទៅការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី