2025-06-19
គិត បុប្ផា
2025-06-19
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា តែងប្រកាន់ជំហរដោះស្រាយទំនាស់ខណ្ឌសីមាព្រំដែនជាមួយប្រទេសជិតខាងតាមសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងការទៅរកជំនួយពីតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ចៀសកំណើនភាពតានតឹង និងហានិភ័យនៃការប្រើកម្លាំងយោធា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បន្តថា តំបន់ទាំង៤ ខាងលើ បានបន្តស្ថិតនៅជាឆ្នួនបំផ្ទុះអារិភាពរវាង ប្រជាជនកម្ពុជា និងថៃ និងការប៉ះទង្គិចគ្នាដោយអាវុធ បើទោះជាមានការខិតខំដោះ ស្រាយតាមយន្តការទ្វេភាគីអស់រាប់ទសវត្សរ៍មកហើយក្តី។ ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ដូច្នេះដល់សមាជិកអង្គទូតប្រចាំនៅកម្ពុជា ដើម្បីជូនព័ត៌មានជុំវិញបញ្ហាតានតឹងនៅព្រំដែនកម្ពុជា-ថៃ និងការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើលិខិតជម្រាបជូនតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice) អំពីបំណងស្នើសុំដោះស្រាយបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃ នៅតំបន់ចំនួនបួនគឺ មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី៕
នាំមកជូនដោយ