2024-05-16
គិត បុប្ផា
2024-05-16
គិត បុប្ផា
ភ្នំពេញ៖ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានលើកឡើងថា ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានគាំទ្រប្រជាពលរដ្ឋចំនួន ១,៥៥លាននាក់ និងបានផ្តល់ឥណទានចំនួន ៥,១៦ពាន់លានដុល្លារ លើគ្រប់វិស័យនៃខឿនសេដ្ឋកិច្ចជាតិ។
ក្នុងចំនួនប្រជាពលរដ្ឋ ១,៥៥លាននាក់ មានប្រជាជនប្រមាណ ៦៥% រស់នៅខេត្តរតនគីរី ដែលទទួលបានសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ លទ្ធផលនេះ បានបញ្ជាក់ពីវិសាលភាព នៃការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការដល់ទីជនបទដាច់ស្រយាល និងជនជាតិភាគតិច។ នេះជាការលើកឡើងបន្ថែមរបស់លោកជំទាវ ឌិត នីតា ក្នុងសិក្ខាសាលាថ្នាក់ខេត្តស្តីពី៖ «ការផ្សព្វផ្សាយសេវាធនាគារ និងហិរញ្ញវត្ថុផ្លូវការប្រកបដោយទំនួលខុសត្រូវ និងកិច្ចការពារអតិថិជន»។
ក្នុងសេចក្តីប្រកាសព័ត៌មាន របស់សមាគមធនាគារនៅកម្ពុជា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សមិទ្ធផលទាំងនេះ បានបង្ហាញពីការបន្តរក្សាបានកំណើន និងស្ថិរភាព ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការផ្តល់សេវាប្រកបដោយបរិយាបន្ន ជាមួយស្មារតីទទួលខុសត្រូវ និងកិច្ចការពារអតិថិជន ស្របតាមយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។
គួរជម្រាបថា សិក្ខាសាលា ដែលរៀបចំឡើងលើកទី១ នៅស្រុកអូរជុំ ខេត្តរតនគិរី កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីបច្ចុប្បន្នភាព, ទិសដៅនៃការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការ, ពិគ្រោះយោបល់លើបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ដើម្បីពង្រឹងប្រសិទ្ធភាពការផ្តល់ និងទទួលសេវាហិរញ្ញវត្ថុផ្លូវការ និងចូលរួមទប់ស្កាត់ការផ្តល់កម្ចីក្រៅផ្លូវការ រួមទាំងបញ្ជ្រាបការយល់ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់សេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី