SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

យន្តការច្រកចេញចូលតែមួយទូទាំងប្រទេស រកចំណូលបានជាង ៣៥លានដុល្លារ ក្នុងឆ្នាំ២០២៤


យន្តការច្រកចេញចូលតែមួយទូទាំងប្រទេស រកចំណូលបានជាង ៣៥លានដុល្លារ ក្នុងឆ្នាំ២០២៤
ពាណិជ្ជកម្ម

2025-02-13

ទូច សូរិយា

ពាណិជ្ជកម្ម

2025-02-13

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អង្គភាពច្រកចេញចូលតែមួយទូទាំងប្រទេស បានផ្តល់សេវារដ្ឋបាលសរុបចំនួន ៥ ២០៦ ៣៤៨ សេវា និងទទួលបានចំណូលសរុបចំនួន ១៤១ពាន់លានរៀល ស្មើនឹង ៣៥,៣ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍លទ្ធផលការងារ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ដែលរាយការណ៍ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ។

ក្នុងចំណូលជាង ៣៥លានដុល្លារនេះ រួមមាន៖ ច្រកចេញចូលតែមួយថ្នាក់រាជធានី ខេត្ត ផ្តល់សេវាបានចំនួន ៨៨៥ ១១៧សេវា ទទួលបានចំណូល១៣០ពាន់លានរៀល ស្មើនឹង ៣២,៥លានដុល្លារ និងថ្នាក់ក្រុង ស្រុក ខណ្ឌ មានចំនួន ៤ ៤២១ ២៣១សេវា ទទួលបានចំណូល ១១ពាន់លានរៀល ស្មើនឹង ២,៨លានដុល្លារ។

ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ ឯកឧត្តម ផាត សុផានិត បានលើកឡើងថា ការងារផ្តល់សេវារដ្ឋបាល ដែលបានរៀបចំដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅគ្រប់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត បានពង្រីកការអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅរដ្ឋបាលរាធានី ខេត្តចំនួន១២។ ទន្ទឹមគ្នានេះ ក៏បានរៀបចំដាក់ឱ្យអនុវត្តសាកល្បងការស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញលើប្រភេទសេវាចំនួន៩ នៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក គោលដៅចំនួន៩ ផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599