2025-03-03
គិត បុប្ផា
2025-03-03
គិត បុប្ផា
ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តព្រះសីហនុ នឹងចាត់វិធានការផ្លូវច្បាប់ដល់គ្រប់ប្រភេទអាជីវកម្មណា ដែលមិនគ្រប់គ្រងសំរាម សំណល់រឹង មិនបំពាក់ឧបករណ៍ស្វ័យប្រវត្តិឱ្យត្រឹមត្រូវ ព្រមទាំងបន្តមានសំណល់រាយប៉ាយក្នុងទីតាំងអាជីវកម្ម ដងផ្លូវសាធារណៈ និងមានការលួចបញ្ចេញសំណល់រាវដោយផ្ទាល់ទៅទីសាធារណៈ។
ការព្រមានចាត់វិធានការផ្លូវច្បាប់នេះ ដោយសារមន្ទីរបរិស្ថានខេត្តព្រះសីហនុ សង្កេតឃើញថា មានម្ចាស់គម្រោងអភិវឌ្ឍន៍ សួនឧស្សាហកម្ម ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម សេវាកម្មគ្រប់ប្រភេទ និងគ្រឹះស្ថាន មិនគ្រប់គ្រងសំណល់រឹងទីប្រជុំជន សំណល់រឹងឧស្សាហកម្ម សំណល់គ្រោះថ្នាក់ សំណល់វេជ្ជសាស្ត្រ សំណល់រាវ និងសំណល់ល្បាប់ភក់ចេញពីអាងប្រព្រឹត្តកម្មបានត្រឹមត្រូវ។ សំណល់ទាំងនោះ មានសភាពរាយប៉ាយ នៅតាមទីតាំងអាជីវកម្ម ដងផ្លូវសាធារណៈ និងលួចបញ្ចេញសំណល់រាវដោយផ្ទាល់ទៅទីសាធារណៈ មិនបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្មត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសឡើយ។
បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ កន្លងមក ក៏មានប្រភេទអាជីវកម្មមួយចំនួនខាងលើ បានបន្តយកវិស័យឯកជន ឬក្រុមហ៊ុនបម្រើសេវា ដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មកបម្រើសេវាកម្មប្រមូលសម្អាត និងដឹកជញ្ជូនសំណល់ខាងលើនៃអាជីវកម្មរបស់ខ្លួន យកទៅចាក់ចោលពាលវាលពាសកាល ដោយមិនមានទំនួលខុសត្រូវ។
ដើម្បីរួមចំណែកគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណល់រឹង មន្ទីរបរិស្ថាន ក៏បានជំរុញឱ្យគ្រប់ម្ចាស់គម្រោងអភិវឌ្ឍន៍ សួនឧស្សាហកម្ម រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម គ្រឹះស្ថាន និងសេវាកម្ម ចូលរួមរៀបចំទុកដាក់ប្រមូល សម្អាត សំណល់ និងបំពាក់ឧបករណ៍ស្វ័យប្រវត្តិ ឱ្យបានត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្ត និងចូលរួមប្រើប្រាស់ក្រុមហ៊ុនបម្រើសេវា ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ស្របច្បាប់ស្ថិតក្នុងដែនសមត្ថកិច្ច មកប្រមូល សម្អាត និងដឹកជញ្ជូនយកទៅដាក់នៅទីលាន ដែលអាជ្ញាធរបានកំណត់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី