SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើអ្វីទៅជា​ ការវាយប្រហារតាម USB?


តើអ្វីទៅជា​ ការវាយប្រហារតាម USB?
A+ A-

ភ្នំពេញ៖ ការវាយប្រហារតាម USB គឺមិនមែនចេញពី USB Flash Drive តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែអាចបណ្តាលមកពីឧបករណ៍ណាមួយ ដែលភ្ជាប់តាមរយៈរន្ធ USB ផងដែរ។ ចោរព័ត៍មានវិទ្យា ឬហេកគ័រ អាចបញ្ចូលមេរោគ ឬកម្មវិធីព្យាបាទទៅក្នុង USB ឬ រន្ធ USB ក្នុងនោះ នៅពេលអ្នកភ្ជាប់ USB ដែលឆ្លងមេរោគទៅកាន់ឧបករណ៍អ្នកនឹងឆ្លងមេរោគ ឬ Malware បន្ទាប់មក ចោរព័ត៍មានវិទ្យា អាចលួចព័ត៌មានសម្ងាត់ពីឧបករណ៍របស់អ្នកបាន។

ចំពោះ​​ ប្រភេទនៃការវាយប្រហារ មានដូចជា៖ ទី១. ការវាយប្រហារតាម microcontroller USB គឺរបៀបដែលចោរព័ត៍មានវិទ្យាអាចបញ្ចូលមេរោគណាមួយទៅក្នុងឧបករណ៍ USB។ នៅពេលដែលអ្នកភ្ជាប់ឧបករណ៍ USB ទៅនឹងកុំព្យូទ័រនោះវានឹងលួចទិន្នន័យរបស់អ្នកបានដោយស្វ័យប្រវត្តិ។ ទី២. ការវាយប្រហារតាម USB ដែលបានកែប្រែ USB ត្រូវបានកែប្រែឡើងវិញស្រដៀងនឹង USB ធម្មតា ប៉ុន្តែការប្រើប្រាស់គឺមិនមានសុវត្ថិភាពទេ ដោយវាអាចដំណើរការកម្មវិធីមេរោគនៅលើឧបករណ៍ឌីជីថលរបស់អ្នកបានដោយស្វ័យប្រវត្តិ និងអាចដំណើរការពាក្យសម្ងាត់នៅក្នុងឧបករណ៍របស់អ្នកនិងប្រមូលទិន្នន័យសម្ងាត់។

ចំណែក​ ទី៣. ការវាយប្រហារដោយអគ្គិសនី (Electrical) គឺនៅពេល USB ដែលឆ្លងមេរោគត្រូវបានភ្ជាប់ទៅកុំព្យូទ័ររបស់អ្នក វានឹងធ្វើឱ្យខូចទៅដល់បន្ទះសៀគ្វី USB ហើយធ្វើការចម្លងអគ្គិសនីនិងបណ្ដាលឱ្យខូចកុំព្យូទ័ររបស់អ្នកទាំងស្រុង។ ទី៤. ការវាយប្រហារបែបបន្លំ USB ចោរព័ត៍មានវិទ្យា នឹងទុក USB ដែលឆ្លងមេរោគនៅកន្លែងសាធារណៈ ដោយរង់ចាំនរណាម្នាក់រើសយក ប្រសិនបើ USB ត្រូវបានភ្ជាប់ជាមួយកុំព្យូរទ័រ វានឹងចាប់ផ្ដើមដំឡើងកម្មវិធីមេរោគនៅលើឧបករណ៍ឌីជីថលរបស់អ្នកហើយផ្តល់សិទ្ធិឱ្យពួកគេ ចូលប្រើពីចម្ងាយបានដោយយើងពុំដឹងខ្លួន។

ជាមួយគ្នានេះ វិធីការពារនៃការវាយប្រហារតាម USB គឺប្រើតែ USB Flash Drive ដែលអ្នកទុកចិត្តប៉ុណ្ណោះ, កុំភ្ជាប់ USB ដែលសង្ស័យទៅកុំព្យូទ័ររបស់អ្នក។ ដំណើរការកម្មវិធីកំចាត់មេរោគមានអាជ្ញាប័ណ្ណនៅលើកុំព្យូទ័ររបស់អ្នក ដើម្បីជួយរកឃើញមេរោគ, ត្រូវស្កេនកំចាត់មេរោគជាទៀងទាត់នៅ ពេលប្រើ USB។ ធ្វើកូដនីយកម្ម ដើម្បីឱ្យឯកសារអ្នកទាមទារពាក្យសម្ងាត់មុនពេលដែលចូលប្រើប្រាស់ ប្រសិនបើនរណាម្នាក់ព្យាយាមចូលលួចទិន្នន័យនៅលើកុំព្យូទ័រឬឧបករណ៍ឌីជីថលរបស់អ្នក ពួកគេនឹងមិនអាចអាននិងប្រើ ប្រាស់វាបានដោយមិនដឹងពាក្យសម្ងាត់នោះឡើយ។ បែងចែកឱ្យច្បាស់រវាង USB ផ្ទាល់ខ្លួននិង USB ការងារ ដើម្បីចៀសវាងការប្រើប្រាស់ចូលគ្នា។ បិទការដំឡើងកម្មវិធីដោយស្វ័យប្រវត្តិ (Autorun) នៅលើកុំព្យូទ័រ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី