2025-06-26
ទូច សូរិយា
2025-06-26
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) បានឯកភាពគ្នាចុះកិច្ចព្រមព្រៀង ក្រោមគម្រោង «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ដើម្បីជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់យុវជនដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋកម្ពុជាទូទៅ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ បានលើកឡើងថា អង្គការ PSE ជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរួមចំណែកក្នុងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនដែលងាយរងហានិភ័យឱ្យមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។
បន្ថែមលើនេះ ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងគម្រោងនាពេលនេះ បង្ហាញពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នទាំងពីរ ក្នុងការអនុវត្តគម្រោងដំណាក់កាលទី២ ដែលមានរយៈពេល ៣ឆ្នាំទៅមុខ ដោយផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដល់សិស្ស និស្សិតយ៉ាងច្រើនបន្ថែមទៀតព្រមទាំងបានបង្កើនឱកាសការងារនៅប្រទេសកម្ពុជាផងដែរ។
លោកស្រី ហ្គោកឺឡាំងដេប៉ាលីយែរ លក្ខិណា នាយិកាគ្រប់គ្រងទូទៅនៃអង្គការ PSE បានបញ្ជាក់ថា អង្គការ PSE មានកិត្តិយសខ្លាំងណាស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ដើម្បីផ្ដល់ឱកាសក្នុងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនកម្ពុជាឱ្យមានជំនាញជាក់លាក់សម្រាប់កសាងអនាគត និងប្រទេសជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី