2024-11-26
គិត បុប្ផា
2024-11-26
គិត បុប្ផា
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងអង្គការ អុកស្វាម (Oxfam in Cambodia) សហការរួមគ្នា ជំរុញអាជីវកម្មបៃតង តាមរយៈការពង្រីកលទ្ធភាពទទួលបានទុនបន្ថែម ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។ នេះបើតាមការលើកឡើងរបស់ លោក សុខ ឃីម ប្រធានកម្មវិធីអភិបាលកិច្ចធនធានធម្មជាតិ នៃអង្គការ អុកស្វាម នៅកម្ពុជា ក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពី៖ «ការអភិវឌ្ឍផលិតផលសេវាហិរញ្ញវត្ថុបៃតង និងការសិក្សាស្វែងយល់ពីតម្រូវការរបស់អាជីវកម្ម»។
សិក្ខាសាលា ដែលសហការរៀបចំដោយ CMA និងអង្គការអុកស្វាម មានគោលបំណង៤គឺ៖ ១.លើកកម្ពស់ការយល់ដឹងរបស់គ្រឹះស្ថាន ដែលជាសមាជិកគម្រោងផលិតផលបៃតង និងសេវាហិរញ្ញប្បទានបៃតង ២.អភិវឌ្ឍន៍ជំនាញវិភាគ និងវាយតម្លៃអាជីវកម្មបៃតង ដល់សិក្ខាកាម ៣. ផ្តល់ឱ្យអ្នកចូលរួមនូវកាលានុវត្តភាព ផ្សារភ្ជាប់រវាងគ្រឹះស្ថានហិរញ្ញវត្ថុ និងអាជីវកម្មបៃតង។ ៤.បន្តជំរុញការរីកចម្រើនរបស់អាជីវកម្មបៃតង តាមរយៈការចុះទស្សនកិច្ចសិក្សាទៅកាន់កន្លែងប្រកបអាជីវកម្មរបស់ប្រតិបត្តិការអាជីវកម្មបៃតង ដើម្បីស្វែងយល់ពីប្រតិបត្តិការនិងតម្រូវការសេវាហិរញ្ញវត្ថុរបស់ពួកគេ។
លោក ឈន វឌ្ឍនៈ អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញគោលដៅជាយុទ្ធសាស្រ្តដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងលើកកម្ពស់កំណើនអាជីវកម្មបៃតង ពិសេសជំរុញលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានដែលជាសមាជិករបស់សមាគម។ គួរបញ្ជាក់ដែរថា សិក្ខាសាលាដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលអៀរទ្បង់នេះ មានអ្នកចូលរួមចំនួន ៤៩នាក់ ជាតំណាងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាចំនួន ២៤គ្រឹះស្ថាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី