2025-11-12
ឃី ភារៈ
2025-11-12
ឃី ភារៈ
ភ្នំពេញ៖ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) ដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ២០២៥ និងមិនធ្លាប់មាននៅកម្ពុជា ដោយមានស្ដង់ប្រមាណ៤០០ ដាក់បង្ហាញនូវកសិផលយុទ្ធសាស្ត្រ ៩មុខ មានដូចជា៖ អង្ករ ស្វាយចន្ទី ម្រេច បន្លែ ត្រី ដំឡូងមី កៅស៊ូ ឈើ និងស្វាយ និងផលិតផលផ្សេងៗជាច្រើនទៀត នឹងឈានមកដល់នៅថ្ងៃទី១៣ ខែវិច្ឆិកា ថ្ងៃស្អែកនេះ។
ព្រឹត្តិការណ៍ CAFE25 ដែលជាគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងមានរួមបញ្ចូលវេទិកាពិភាក្សា អំពីកសិកម្មកម្រិតខ្ពស់រយៈពេល ២ថ្ងៃ និងពិព័រណ៍កសិកម្មរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
យោងតាមក្រសួងកសិកម្ម ព្រឹត្តិការណ៍ CAFE25 ដែលនឹងក្លាយជាវេទិកាដ៏រស់រវើក មានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញ ការវិនិយោគ និងជំរុញការច្នៃប្រឌិត ក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី