SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានឆាប់ៗនេះ មិនចាំដល់ចុងឆ្នាំឡើយ!


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានឆាប់ៗនេះ មិនចាំដល់ចុងឆ្នាំឡើយ!
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-19

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-19

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបានបើកការដ្ឋានសាងសង់ និងចាប់ផ្តើមបុកគ្រឹះ នៅពេលឆាប់ៗខាងមុននេះ មិនរងចាំចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយឡើយ។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ នៅប្រទេសកូរ៉េខាងត្បូង សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ «គម្រោងព្រែកជីកហ្វូណនតេជោនេះ មិនមែនជារបស់ខ្ញុំ របស់សម្តេចតេជោ ឬរបស់ត្រកូលហ៊ុននោះទេ ត្រកូលហ៊ុន បានត្រឹមតែមានចំណែកមួយផ្នែកតូចក្នុងការចូលរួម និងជំរុញទេ ប៉ុន្តែព្រែកជីកហ្វូណននេះ ជាគម្រោងដែលកើតចេញពីការគាំទ្ររបស់ប្រជាជនខ្មែរនៅទូទាំងពិភពលោក និងជាគម្រោងរបស់ខ្មែរយើងដែលត្រូវការពារ និងធ្វើឱ្យបាន»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការចូលរួមរបស់វិនិយោគិនបរទេស ក្នុងគម្រោងព្រែកជីកហ្វូណនតេជោមិនសំខាន់ទេ អ្វីដែលសំខាន់ខ្មែរត្រូវធ្វើឱ្យបាន និងត្រូវតែរួមគ្នាធ្វើ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គម្រោងព្រែកជីកនេះ ធ្វើឡើងដើម្បីឱ្យខ្មែររួមគ្នាប្រឆាំងនូវភាពមិនអភិវឌ្ឍន៍ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្ពុជា ឱ្យកាន់តែក្លាយទៅជាប្រទេសដែលមានជីវភាពខ្ពស់។

ក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅសាធារណរដ្ឋកូរ៉េនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ បានចូលរួមគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងរបស់ជាតិខ្មែរយើង៕https://www.youtube.com/watch?v=Xh8BJmgNuMQ


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី