2024-10-16
ដេប៉ាលីយែរ ម៉ារីលីណា
2024-10-16
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ក្រុមហ៊ុន Yunnan Provincial Investment Holding Group (YIG) បានបណ្តាក់ទុនបន្ថែមទៀត លើគម្រោងអភិវឌ្ឍន៍តំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិអង្គរ ឱ្យក្លាយជាតំបន់វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មចម្រុះ សម្រាប់អភិវឌ្ឍន៍ផលិតផលទេសចរណ៍បន្ថែមថ្មីទៀតផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក Liu Minglin ប្រធានក្រុមហ៊ុន YIG ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា កិច្ចពិភាក្សាការងារនេះ គឺដើម្បីស្តាប់នូវស្ថានភាពអាជីវកម្ម បញ្ហាប្រឈម និងការចូលរួមចំណែករបស់វិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។
ក្នុងជំនួបនេះដដែល ភាគីទាំងពីរ ក៏បានលើកឡើងអំពីការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន នឹងធ្វើឱ្យមានសន្ទុះឡើងវិញ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ នៅក្រោយវិបត្តិជំងឺកូវីដ-១៩ ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី