SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គម្រោងស្រាវជ្រាវរបស់ជប៉ុន នឹងជំរុញឱ្យក្រុមហ៊ុន និង SMEs ជប៉ុន មកពង្រីកអាជីវកម្មបន្ថែមនៅកម្ពុជា


គម្រោងស្រាវជ្រាវរបស់ជប៉ុន នឹងជំរុញឱ្យក្រុមហ៊ុន និង SMEs ជប៉ុន មកពង្រីកអាជីវកម្មបន្ថែមនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-29

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-29

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម (METI) នៃប្រទេសជប៉ុន បានបង្កើតគម្រោងស្រាវជ្រាវសម្រាប់ជំរុញឱ្យក្រុមហ៊ុនជប៉ុន និងសហគ្រាសធុនតូច និងមធ្យម (SMEs) ជប៉ុន មកពង្រីកអាជីវកម្មបន្ថែមទៀតនៅកម្ពុជា ដើម្បីរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។

ពាក់ព័ន្ធនឹងគម្រោងរបស់ METI ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា អរគុណដល់ភាគីពាក់ព័ន្ធចំពោះលទ្ធផលនៃគម្រោងស្រាវជ្រាវនេះ។ ឯកឧត្តម ជា វុទ្ធី លើកឡើងថា គម្រោង METI នឹងពង្រីកការផ្សព្វផ្សាយអំពីសក្ដានុពលរបស់កម្ពុជា ក៏ដូចជាផ្ដល់ធាតុចូលបន្ថែមដល់ការដ្ឋានកំណែទម្រង់ សំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌអំណោយផលសម្រាប់ជំរុញរំហូរវិនិយោគផ្ទាល់ពីបរទេស ពិសេសវិនិយោគិនជប៉ុនឱ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា។

វឌ្ឍនភាពនៃគម្រោងស្រាវជ្រាវខាងលើនេះ ត្រូវបានលោក FUJIOKA Ryosuke ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម (METI) និងជាប្រធានតំណាងគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រី METI នៃប្រទេសជប៉ុន ហៅកាត់ថា AMEICC លើកឡើងក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី