2024-04-17
ហ៊ត គឹមលី
2024-04-17
ហ៊ត គឹមលី
ភ្នំពេញ៖ កម្ពុជា បានផ្លាស់ប្តូរពីការធ្វើកសិកម្មតាមបែបប្រពៃណីបុរាណ មកប្រើប្រាស់គ្រឿងចក្រនិងជីកសិកម្មកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ រហូតឈានដល់ដំណាក់កាលនៃការប្រើបច្ចេកវិទ្យានៅក្នុងវិស័យកសិកម្មទៀតផង ប៉ុន្តែ ស្ថិតនៅក្នុងកម្រិតតិចតួចនៅឡើយ។ ទន្ទឹមនឹងការវិវឌ្ឍន៍នៃបច្ចេកវិទ្យាដែលអាចបម្រើឱ្យគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាល បាននិងកំពុងរៀបចំឱ្យមានជា«សហគមន៍កសិកម្មទំនើប»ផងដែរ។
ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យកសិកម្មជាកត្តាមួយក្នុងចំណោមកត្តាផ្សេងៗនៅក្នុង«សហគមន៍កសិកម្មទំនើប» ដែលកសិករអាចនឹងផលិតកសិផលបានច្រើនជាងមុន ហើយកាត់បន្ថយចំណាយ បន្ថែមថ្លែលើការដាំដុះនិងការផលិត ជាដើម។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុង«វិស័យកសិកម្ម» បានអនុញ្ញាតឱ្យកសិករអាចប្រើប្រាស់ទិន្នន័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបង្កើនទិន្នផលដំណាំ ហើយការផ្លាស់ប្ដូរការប្រមូលទិន្នផលដោយដៃ ជំនួសដោយការប្រើម៉ាស៊ីននិងគ្រឿងចក្រ, ការព្យាករណ៍អកាសធាតុតាមរយៈបញ្ញាសិប្បនិម្មិត ដែលនៅប្រទេសឥណ្ឌាកំពុងប្រើប្រាស់, ឧបករណ៍ចាប់សញ្ញាពីចម្ងាយ និងផ្កាយរណបប្រមូលទិន្នន័យលើលំនាំអាកាសធាតុក្នុង និងជុំវិញវាលស្រែ គឺផ្តល់ឱ្យកសិករនូវព័ត៌មានសំខាន់ៗអំពីសីតុណ្ហភាព ទឹកភ្លៀង ដី និងសំណើម។
បន្ថែមពីនេះ ការកែលម្អទៅលើទិន្នផល បង្កើតឱ្យមានជាកសិដ្ឋាន និងគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងត្រួតពិនិត្យការគ្រប់គ្រងប្រព័ន្ធស្រោចស្រពដំណាំ តាមរយៈស្មាតហ្វូន (Smart Phone) ជាបច្ចេកវិទ្យាចល័ត ក៏បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រដំណាំ។ លើសពីនេះ ការប្រើឧបករណ៍ឌីជីថលសម្រាប់វិភាគទិន្នន័យ កំពុងជំរុញឱ្យមានការកែលម្អជាបន្តបន្ទាប់ក្នុងវិស័យកសិកម្ម ដែលនឹងនាំឱ្យទទួលបានទិន្នផលដំណាំកាន់តែច្រើន និងមានគុណភាពល្អ ព្រមទាំងជួយបង្កើនប្រាក់ចំណូលរបស់សហគមន៍កសិកម្ម។
ការប្រើបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាព តាមបែបវិទ្យាសាស្រ្ត ដែលមិនមែនធ្វើកសិកម្មតាមបែបយថាកម្ម និងតាមបែបប្រពៃណីបុរាណទៀតនោះឡើយ។ ការប្រើប្រាស់បច្ចេកវិទ្យានេះ នឹងធ្វើឱ្យវិស័យកសិកម្មរបស់កម្ពុជា កាន់តែរីកចម្រើនពីមួយកម្រិតទៅមួយកម្រិតទៀតរហូតអាចប្រែក្លាយទៅជាការធ្វើកសិកម្មទំនើប ជាពិសេស នឹងរួមចំណែកបានច្រើនក្នុងការកាត់បន្ថយថ្លៃដើមផលិត, ទទួលបានទិន្នផលច្រើន និងមានគុណភាពល្អ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី