2025-03-31
ទូច សូរិយា
2025-03-31
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) គឺជាប្រភពព័ត៌មានដ៏ទុកចិត្តសម្រាប់ម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងធ្វើឱ្យមានការអភិវឌ្ឍកាន់តែប្រសើរសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបនៅកម្ពុជា។
ក្នុងជំនួបជាមួយលោកស្រី Sara Park ប្រធានផ្នែកភាពជាដៃគូ ការតស៊ូមតិ និងទំនាក់ របស់ILO-BFC ឯកឧត្តម ហេង សួរ ក៏បានលើកឡើងថា ការអនុវត្តការងារនៃកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) មិនត្រឹមតែជំរុញស្តង់ដាការងារនៅកម្ពុជាទេ តែអនុលោមតាមស្តង់ដារបស់អង្គការអន្តរជាតិខាងការងារ ទទួលបានការទទួលស្គាល់ និងការទុកចិត្តពីភាគីនិយោជក ភាគីនិយោជិត និងជាគំរូដ៏សំខាន់មួយសម្រាប់អធិការកិច្ចការងាររបស់កម្ពុជាផងដែរ។
គួរបញ្ជាក់ថា ជំនួបកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ធ្វើឡើងក្នុងបំណងបង្ហាញពីវឌ្ឍនភាព និងការអនុវត្តកម្មវិធីរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រុមការងារនៃគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
នាំមកជូនដោយ