SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម និង ABD នឹងលើកកម្ពស់ការប្រកួតប្រជែងពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគនៅកម្ពុជា


ក្រសួងពាណិជ្ជកម្ម និង ABD នឹងលើកកម្ពស់ការប្រកួតប្រជែងពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគនៅកម្ពុជា
ពាណិជ្ជកម្ម

2025-03-27

ទូច សូរិយា

ពាណិជ្ជកម្ម

2025-03-27

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួបពិភាក្សាអំពីការគាំទ្រ ឬជំនួយបច្ចេកទេស លើប្រធានបទពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ ដែលជាផ្នែកមួយនៃគម្រោងប្រចាំតំបន់របស់ ADB ដើម្បីលើកកម្ពស់ការប្រកួតប្រជែងពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគរបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ លោក Julian Clarke ជំនាញការជាន់ខ្ពស់ប្រចាំតំបន់របស់ ADB និងលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានពិភាក្សាអំពីសកម្មភាពគោលនយោបាយដែលត្រូវអនុវត្តក្រោមកម្មវិធីពាណិជ្ជកម្ម និងការប្រកួតប្រជែង ដើម្បីលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ធុរកិច្ច ការកែលម្អគោលនយោបាយពាណិជ្ជកម្ម និងការសម្របសម្រួលពាណិជ្ជកម្មផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599