SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កិច្ចប្រជុំ GBC ៖ នៅ ៣ សប្តាហ៍ទៀតភាគីកម្ពុជា-ថៃ នឹងជួបគ្នាពិភាក្សាផែនការសកម្មភាព ដែលមានលក្ខណៈជាក់ស្តែង ក្រោមការត្រួតពិនិត្យពី AOT


កិច្ចប្រជុំ GBC ៖ នៅ ៣ សប្តាហ៍ទៀតភាគីកម្ពុជា-ថៃ នឹងជួបគ្នាពិភាក្សាផែនការសកម្មភាព ដែលមានលក្ខណៈជាក់ស្តែង ក្រោមការត្រួតពិនិត្យពី AOT
A+ A-

ភ្នំពេញ៖ នៅ ៣ សប្តាហ៍បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ភាគីកម្ពុជា-ថៃ នឹងជួបប្រជុំ ចាប់ផ្តើមពិភាក្សាអំពីផែនការសកម្មភាព ដែលមានលក្ខណៈ ជាក់ស្តែង និងជាជំហានៗ ក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពី ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីកាត់បន្ថយភាពតានតឹង តាមរយៈការកែសម្រួល នូវយុទ្ធោបករណ៍ និងសម្ភារៈយោធា ដែលភាគីទាំងពីបានព្រមព្រៀងគ្នាលើភាពចាំបាច់បន្ទាន់ ក្នុងកិច្ចប្រជុំពិសេសលើកទី១ GBC។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងខេត្តកោះកុង ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អះអាងថាកិច្ចប្រជុំចាប់ពីថ្ងៃទី៧ ខែកញ្ញា រហូតមកដល់កិច្ចប្រជុំពិសេសលើកទី១ ក្រុមការងារលេខាធិការដ្ឋាន នៃប្រទេសទាំងពីរ ជួបប្រជុំគ្នា នៅក្នុងខេត្តកោះកុង ក្រោមបរិយាកាសប្រកបដោយភាពជិតស្និទ្ធ និងការស្ថាបនា។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា កិច្ចប្រជុំពិសេសលើកទី១ នេះបង្ហាញពីលទ្ធផលវិជ្ជមានមួយកម្រិតទៀត ពីលើការបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ ចំនួន ៤ លើក ដែលបានប្រព្រឹត្តទៅកាលពីខែមុន រវាងកងយោធពល ខេមរភូមិន្ទកម្ពុជា និងកងទ័ពភូមិន្ទថៃ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា ភាគីកម្ពុជា និងថៃ ក៏បានឯកភាពគ្នាជាគោលការណ៍ទៅលើ លក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយរង់ចាំការអនុម័ត ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ដើម្បីធានាការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ក្នុងអំឡុងពេលរង់ចាំការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ភាគីទាំងពីរបានទទួលស្គាល់ នូវតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) និងបានឯកភាពគ្នាក្នុងការបន្តប្រើប្រាស់យន្តការនេះ។

ពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន ឯកឧត្តម ទៀ សីហា សង្កត់ធ្ងន់ថា ភាគីទាំងពីរទទួលស្គាល់ គណៈកម្មការចំរុះព្រំដែន (JBC) គឺជាយន្តការ ក្នុងការអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ព្រមទាំងបានឯកភាពគ្នាដោះស្រាយបាតុភាពនៅតាម បណ្តោយព្រំដែនដោយសន្តិវិធី សំដៅលើកកម្ពស់ភាពសុខដុមរវាងប្រជាជននៃប្រទេសទាំងពីរ។ ដោយឡែកសម្រាប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នឹងរៀបចំឡើងនៅប្រទេសថៃ បន្ទាប់ពីប្រជុំពិសេសលើកទី១ រយៈពេល ៣០ ថ្ងៃ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី