SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សហគ្រិនខ្មែរ បើកដំណើរការកម្មវិធី «ធុរកិច្ចជំនាន់ថ្មី ជំនាន់ទី៣» ពង្រឹងសមត្ថភាពគ្រប់គ្រងអាជីវកម្មដល់សហគ្រិន


សហគ្រិនខ្មែរ បើកដំណើរការកម្មវិធី «ធុរកិច្ចជំនាន់ថ្មី ជំនាន់ទី៣» ពង្រឹងសមត្ថភាពគ្រប់គ្រងអាជីវកម្មដល់សហគ្រិន
គំនិតអាជីវកម្ម

2025-03-12

គិត បុប្ផា

គំនិតអាជីវកម្ម

2025-03-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សហគ្រិនខ្មែរ ប្រកាសបើកសម្ពោធដំណើរការកម្មវិធី «ធុរកិច្ចជំនាន់ថ្មី ជុំទី៣» ក្នុងគោលបំណងជួយឱ្យសហគ្រិន និងម្ចាស់អាជីវកម្ម ពង្រឹងសមត្ថភាព និងជំនាញគ្រប់គ្រងអាជីវកម្ម ដែលអាចអភិវឌ្ឍន៍ការប្រតិបត្តិការ ការគ្រប់គ្រង បង្កើនការលក់ ការធ្វើទីផ្សារ និងផ្នែកផ្សេងទៀតៗ ដើម្បីឱ្យអាជីវកម្មដំណើរការទៅដោយរលូន និងរីកចម្រើន។

កម្មវិធីធុរកិច្ចជំនាន់ថ្មី ដែលជាបណ្តុំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលានេះ នឹងលើកកម្ពស់ជំនាញគ្រប់គ្រងអាជីវកម្ម និងសមត្ថភាពរបស់ម្ចាស់អាជីវកម្ម ដោយក្នុងនោះសហគ្រិន នឹងអាចធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង និងប្រតិបត្តិការជាប្រព័ន្ធ តាមរយៈវគ្គសិក្សាចម្រុះ ដែលជួយក្នុងការយល់ដឹងពីទិដ្ឋភាពផ្សេងៗនៃអាជីវកម្មរបស់អ្នក។

កម្មវិធី «ធុរកិច្ចជំនាន់ថ្មី ជុំទី៣» នេះ នឹងប្រព្រឹត្តឡើង នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២ ដល់ម៉ោង ៥៖៣០រសៀល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍អាជីវកម្ម (BDC) ជាន់ទី៩។ ចំពោះព័ត៌មានបន្ថែម អាចទំនាក់ទំនងមកលេខ ០៣១ ៤៨០ ០៨៨៨ ឬអ៊ីម៉ែល [email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី